វេជ្ជបណ្ឌិត ហ៊ាង រតនា ៖ “ទិញអាល់កុលដបបែបនេះ រួចដាក់ក្នុងដបចុចជាការស្រេច អាចលាងដៃសំលាប់មេរោគបានដូចគ្នា”
ការកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ១៩ ក្រៅពីការពាក់ម៉ាស់ ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាពិសេសទឹកលាងដៃដូចជាអាល់កុល និងជែល អ្វីដែលគួរឲ្យបារម្ភនោះម៉ាស់ការពារ សាប៊ូ ទឹកលាងដៃ បានឡើងថ្លៃហួសប្រមាណ ដែលធ្វើឲ្យមានការលំបាកក្នុងការទិញរបស់ការពារពីការឆ្លងវរុស។

ក្នុងនោះវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហាញនូវដបទឹកអាល់កុលប្រភេទខាងក្រោមនេះ ដែលលោកគ្រូពេទ្យបានទិញមានតម្លៃថោកតម្លៃចន្លោះ ៤ទៅ៦ពាន់រៀលទេ ដោយលោកគ្រូពេទ្យបានសរសេររៀបរាប់ថា៖
“ដើម្បីកាត់បន្ថយការចំណាយលើទឹកលាងដៃ ព្រោះទឹកលាងដៃឡើងថ្លៃគុណនឹង ២នឹង៣ដង ហើយមានតម្លៃថ្លៃខ្លាំងទៀត ចឹងបងប្អូនអាចធ្វើដូចនេះបាន។ ទិញអាល់កុលដបបែបនេះ រួចដាក់ក្នុងដបចុចដូចខាងក្រោមជាការស្រេច អាចលាងដៃសំលាប់មេរោគបានដូចគ្នា។ អោយតែល្បីអីមួយការពារមេរោគបានរបស់នោះនឹងឡើងថ្លៃខ្លាំងភ្លាមៗ សង្ឃឹមប្រភេទអាល់កុលដបនេះមិនឡើងថ្លៃទៀតចុះ (កាលខ្ញុំទិញចំណុះ១លីត្រនេះ តម្លៃចន្លោះ ៤ ទៅ ៦ពាន់រៀលទេ ដែលទឹកលាងដៃបច្ចុប្បន្នចំណុះតែកន្លះលីត្រតម្លៃចន្លោះ ៧ដុល្លារ ទៅជាង១០ដុល្លារ ឯណោះ ឃើញថាខុសគ្នាច្រើនណាស់ ស្របពេលដែលប្រសិទ្ធភាពវាដូចគ្នា)។ ឬក៏បងប្អូនចង់ចំណេញ បងប្អូនអាចលាយ អាល់កុលប្រភេទ 97% ដដែលនេះ អាល់កុល 700ml លាយជាមួយទឹកសធម្មតា 250ml វាកាន់តែមានប្រសិទ្ធភាពល្អ និងសន្សំសំចៃ”៕



ប្រភព៖ វេជ្ជ.ហ៊ាង រតនា