ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ សមត្ថកិច្ចទាំង១៤ខណ្ឌ នឹងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង

    BY Khmernote Media March 9, 2020
    ចាប់ពីថ្ងៃនេះ សមត្ថកិច្ចទាំង១៤ខណ្ឌ នឹងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបដល់មហាជនថា ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ នឹងមានការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង។

    ក្រោយពីមានការកេីនឡេីងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រេីន ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ។ ដោយសមត្ថកិច្ចធ្វេីការអនុវត្តច្បាប់នេះក្នុងគោលបំណងដេីម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay