ព័ត៌មានជាតិ
សម្តេចតេជោ បញ្ចាក់មូលហេតុ ដែលតម្រូវឲ្យបិទសាលារៀនជាង១១០សាលានៅទីរួមខេត្តសៀមរាប
BY Khmernote Media
March 9, 2020
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មូលហេតុ ដែលបញ្ជាឲ្យបិទជាបណ្តោះអាសន្នសាលារៀននៅក្នុងទីរួមខេត្តសៀមរាបជាង១១០សាលា គឺដោយសារសិស្សសាលា កុមារា កុមារីតូចៗ មិនបានដឹងពីវិធីការពារខ្លួនជួបប្រទះនូវហេតុការណ៍នេះ។ ម៉្យាងទៀតយើងនៅមិនទាន់ប្រមូលមកអស់នូវអ្នក ដែលពាក់ព័ន្ធជនជាតិជប៉ុន និងចំពោះបុរសជនជាតិខ្មែរដែលឆ្លងវីរុសនោះ ហើយយើងត្រូវស្វែងរកតទៅទៀតនូវអ្នកពាក់ព័ន្ធនោះ ដើម្បីយកមកធ្វើការត្រួតពិនិត្យ៕

អត្ថបទ៖ សេម