ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ប្រតិកម្មនឹងកាសែតវៀតណាម ដែលចុះផ្សាយថា វៀតណាម រឹតបន្តឹងពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង កម្ពុជា ដោយសារជំងឺ COVID-19

    BY Khmernote Media March 9, 2020
    សម្តេចតេជោ ប្រតិកម្មនឹងកាសែតវៀតណាម ដែលចុះផ្សាយថា វៀតណាម រឹតបន្តឹងពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង កម្ពុជា ដោយសារជំងឺ COVID-19

    ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងទៅលើកាសែត វេអាណា របស់រៀតណាមដែលបានចុះផ្សាយថា វៀតណាមរឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង កម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា៖

    “ប៉ុន្តែបែរជាសារព័ត៌មានវេអាណា របស់វៀតណាម ថារឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង កម្ពុជា ចឹងកម្ពុជាវាចូលក្នុងចំណាត់ថ្នាក់ដែលត្រូវវៀតណាមដាក់អោយនូវជាមនុស្សចំឡែក អញ្ចឹងខ្ញុំអត់ព្រមទេ ខ្ញុំប្រើ ប្រាក់ សុខុន អោយទាក់ទងជាមួយវៀតណាមភ្លាម អញ្ចឹងទូតវៀតណាម នៅខេត្តក៏បានដឹងអារឿងនឹងហើយ តវ៉ាទៅៗ គេផ្សាយព័ត៌មានមួយមក ចេញមកថាអត់មានអានឹង ប៉ុន្តែព័ត៌មានដែលផ្សាយរួចហើយអត់ទាន់បានដក អញ្ចឹងខ្ញុំថាបើអត់ដកទេ សុំធ្វើកំណត់ទូតតវ៉ាវៀតណាម ហ្មង! ហេតុអីបានអ្នកឯងដាក់ ប្រទេសខ្ញុំទៅជាប្រទេសដែលមានហានិភ័យ សម្រាប់ប្រទេស វៀតណាម? ហើយខ្ញុំបានប្រាប់ ប្រាក់ សុខុន ប្រាប់ទៅកាន់ទូតវៀតណាម ថារឿងនេះវាក្លាយទៅជាបញ្ហាបើសិនជាប្រជាជនកម្ពុជា ប្រតិកម្មវិញ ប្រជាជនកម្ពុជា ក៏បិទព្រំដែនមិនអោយវៀតណាមឆ្លងចូលមក អានឹងវាមិនរងគ្រោះទាំងសងខាង…….. ប៉ុន្តែបានដោះស្រាយពីម្សិលហើយ …. ការពិតគណៈការពារសុខភាពដែលជាអង្គភាពផ្លូវការគេ អត់បាននិយាយឈ្មោះកម្ពុជា ម៉ាម៉ាត់ ឈ្មោះពីប្រទេសអ៉ឺរ៉ុប ម៉ាម៉ាត់ ក៏ប៉ុន្តែ អាវេអាណា វាយកឈ្មោះពីប្រទេសអ៉ឺរ៉ុប និងយកឈ្មោះកម្ពុជា ផ្សាយជាភាសាវៀតណាមផង ផ្សាយជាភាសាអង់គ្លេសផង..”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay