ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកព្រៃកប្បាស៖ ស្ត្រី២រូបដែលបានចូលរួមពិធីជប់លៀងជាមួយបុរសដែលឆ្លង COVID-19 នៅខេត្តសៀមរាប គឺពួកគាត់ពុំមានរោគសញ្ញាជំងឺទេ

    BY Khmernote Media March 9, 2020
    រដ្ឋបាលស្រុកព្រៃកប្បាស៖ ស្ត្រី២រូបដែលបានចូលរួមពិធីជប់លៀងជាមួយបុរសដែលឆ្លង COVID-19 នៅខេត្តសៀមរាប គឺពួកគាត់ពុំមានរោគសញ្ញាជំងឺទេ

    រដ្ឋបាលស្រុកព្រៃកប្បាស បានបញ្ជាក់អំពីស្រ្តី០២រូប ដែលបានចូលរួមក្នុងពិធីជប់លៀងជាមួយបុរសវិជ្ជមាន COVID-19 នៅខេត្តសៀមរាប ហើយបច្ចុប្បន្នស្រ្តី០២រូបនោះក៏កំពុងស្នាក់នៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយខាង រដ្ឋបាលស្រុក បានឲ្យដឹងថា ស្ត្រី២រូបនោះបានទៅដល់ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយពួកគាត់ទាំងពីរនាក់ បានត្រឡប់មកពីខេត្តសៀមរាបវិញតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ម្ល៉េះ។

    ក្រោយពីទទួលបានព័ត៌មានរដ្ឋបាលស្រុកព្រៃកប្បាស ចាត់អោយកំលាំងសមត្ថកិច្ច រដ្ឋបាលឃុំ និងប្រធានពេទ្យបង្អែកស្រុក ចុះដល់ផ្ទះស្រ្តីទាំង០២រូប ដើម្បីពិនិត្យមើលរោគសញ្ញា ប៉ុន្តែការពិនិត្យឃើញថាពួកគាត់ពុំមានរោគសញ្ញាជំងឺ COVID-19 ទេ។ យ៉ាងណាមិញអ្នកជំនាញសុខាភិបាល និងអាជ្ញាធរ បានណែនាំដល់រូបគាត់អោយស្ថិតនៅក្នុងផ្ទះមួយរយៈបន្តទៀតដើម្បីធ្វើការតាមដានសុខភាព៕

    ប្រភព៖ រដ្ឋបាល ស្រុកព្រៃកប្បាស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay