ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីកត្តាមួយចំនួន ដែលអាចឲ្យប្រពន្ធ និងប្អូនថ្លៃមិនឆ្លងវីរុស COVID-19 ពីបុរសដែលមានវីរុសនេះ

    BY Khmernote Media March 9, 2020
    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីកត្តាមួយចំនួន ដែលអាចឲ្យប្រពន្ធ និងប្អូនថ្លៃមិនឆ្លងវីរុស COVID-19 ពីបុរសដែលមានវីរុសនេះ

    បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញភាពអវិជ្ជមាននៃវីរុស COVID-19 នៅលើក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំនៅខេត្តសៀមរាបរួចមក ក៏មានចម្ងល់មហាជនជាច្រើនលើកឡើងថា ហេតុបានជាប្រពន្ធ និងប្អូនថ្លៃ ដែលជាមនុស្សនៅជិតស្និតនឹងបុរសខ្មែរនោះមិនឆ្លងវីរុស COVID-19 ទៅវិញ? ជុំវិញបញ្ហានេះ នៅក្នុងកិច្ចសំភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ BTV ​លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក៏បានពន្យល់ពីកត្តាមួយចំនួន ដែលអាចមិនមានការឆ្លងពីបុរសនោះទៅប្រពន្ធ និងប្អូនថ្លៃ។

    លោកជំទាវបានឲ្យដឹងថា “តាមលក្ខណៈវេជ្ជសាស្ត្រ ទោះបីជាបុរសជនជាតិខ្មែរមានវីរុស COVID-19 ប៉ុន្តែគាត់មានការរក្សាការពារខ្លួនបានល្អ ដូចជាការពាក់ម៉ាស់ជាប់រហូត។ បើតាមការពន្យល់ និងពិភាក្សាពីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងពីសហរដ្ឋអាមេរិក ក៏ដូចជាអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា វាអាចមិនឆ្លងទៅក្រុមគ្រួសារ ដោយសារបុរសនោះមិនមែនអ្នកកើតជំងឺនោះដោយខ្លួនគាត់ទេ គឺជាការចម្លងពីជនជាតិជប៉ុនអាយុ៤០ឆ្នាំជាង វាគឺជាការចម្លងបន្ត ហើយម៉្យាងវិញទៀតដោយសារគាត់មានសុខភាពមាំទាំ មួយទៀតវ័យរបស់បុរសនោះនៅក្មេង នៅពេញកម្លាំង ដែលកត្តាអស់នេះប្រហែលជាអាច ដោយសារគាត់មិនទាន់ចេញរោគសញ្ញា ព្រោះការចម្លងវីរុសនេះគឺខ្លាំងក្លានៅពេលបុគ្គលនោះមានរោគសញ្ញា។ កាលដែលចេញរោគសញ្ញាហើយ លទ្ធភាពនៃការចម្លងវីរុសគឺខ្លាំងមែនទែន បើប្រៀបធៀបជាមួយអ្នកអត់ទាន់មានរោគសញ្ញា ដោយគ្រាន់តែមានវីរុសនោះនៅក្នុងខ្លួន នេះមានន័យថា វីរុសនោះមិនទាន់ធ្វើប្រតិកម្មខ្លាំងក្លានៅឡើយទេ ហើយបញ្ហាសំខាន់នោះគឺការឆ្លងតាមរយៈតំណក់ទឹកមាត់ ឬទឹកចេញពីសរីរាង្គមនុស្ស ហើយបុគ្គលសុខាភិបាលបានសង្កេតឃើញបុរសរូបនោះតែងតែអនុវត្តអនាម័យយ៉ាងខ្ជាប់ខ្ជួនជានិច្ច។ នេះគ្រាន់តែជាការសង្កេត និងការស្រាវជ្រាវទៅឃើញបែបនេះប៉ុណ្ណោះ ប៉ុន្តែការពន្យល់បែបណាទៅទៀតនោះថា ហេតុអ្វីបានជាអ្នកដែលនៅជិតដិតបំផុតមិនឆ្លងនោះ? នៅមិនទាន់មានអ្នកវិទ្យាសាស្ត្រ ដែលស្រាវជ្រាវបញ្ជាក់ថា មានបែបណានោះទេ ហើយកត្តាមួយទៀតដែលគេលើកឡើងដែរនោះថា វានឹងអាចថា អ្នកដែលនៅជុំវិញខ្លួនគាត់ មិនមានបញ្ហាសុខភាព មានសរីរាង្គខ្លាំងធម្មតា ដែលអាចទប់ទល់បាន ហើយពួកគាត់ក៏បានអនុវត្តអនាម័យបានត្រឹមត្រូវក៏អាចជៀសផុតពីការចម្លងបានដែរ”៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay