ក្រុមហ៊ុន Huawei លើកឡើងថា ខ្លួនមានគម្រោងជាមួយនឹងរចនាបទក្បាលឆកនេះមុន iPhone X រាប់ឆ្នាំឯណោះ!
- April 20, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានលើកឡើងថា ខ្លួនមានគម្រោងបង្កើតរចនាបទក្បាលឆកសម្រាប់ស្មាតហ្វូនខ្លួនតាំងពីជាងមួយឆ្នាំមុនមកម្លេះ ពោលគឺមុន iPhone X ទៅទៀត។ ដោយឡែក ការលើកឡើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ប្រទេសចិនបានប្រកាសចេញលក់ស្មាតហ្វូនថ្មីដែលមានរចនាបទក្បាលឆកដូចគ្នាទៅនឹង iPhone X ដែរ។

យោងតាមលើកឡើងដដែល ក្រុមហ៊ុន Huawei មានបំណងចង់ពង្រីកវិសាលភាពនៃអេក្រង់របស់ខ្លួនតាំងពី 3 ទៅ 4ឆ្នាំមុនមកម្លេះ មុន P20 ត្រូវបានប្រកាសនាពេលថ្មីៗនេះ។ ប៉ុន្ដែ ដោយសារសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ ហើយរចនាបទនេះត្រូវការពេលវេលាទើបគម្រោងនេះត្រូវបានលាតត្រដាងពេញទីផ្សារ។ មួយវិញទៀតលោក Li Changzhu លើកឡើងថា រចនាបទក្បាលឆក (Notch Design) នេះមិនសូវជាល្អប៉ុន្មានទេទាក់ទងទៅនឹងវប្បធម៌ប្រទេសចិន។
ប្រភព៖ phonearena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង









