ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមម៉ោង ៥:៣០នាទីល្ងាចនេះ អ្នកធ្វើតេស្តរកមេរោគ COVID-19 កើនដល់ ៤៦២ករណី តែលទ្ធផលអវិជ្ជមាន

    BY Khmernote Media March 9, 2020
    គិតត្រឹមម៉ោង ៥:៣០នាទីល្ងាចនេះ អ្នកធ្វើតេស្តរកមេរោគ COVID-19 កើនដល់ ៤៦២ករណី តែលទ្ធផលអវិជ្ជមាន

    យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC បានអោយដឹងថា គិតមកត្រឹមម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះប្រទេសកម្ពុជាយើងរកឃើញករណីជំងឺ COVID-19 សរុបចំនួន២ករណី ក្នុងនោះមាន១ករណី គឺជាជនជាតិចិន ភេទប្រុស អាយុ ៦០ឆ្នាំ បានព្យាបាលនិងជាសះស្បើយ ចំណែកឯមួយករណីទៀតទើបនឹងរកឃើញថ្មីៗ គឺបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប កំពុងតែតាមដានបន្ត។

    នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ដដែលបានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការថា៖ “បច្ចប្បន្នភាព​ ម៉ោង​ ៥:៣០នាទីល្ងាច​ ថ្ងៃទី៩​ មីនា​ ២០២០​ :​ ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19​ សរុបចំនួន២ករណី
    -​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
    ​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19
    -​ អ្នកប៉ះផ្ទាល់​ និងប្រយោលជាមួយអ្នកជំងឺជនជាតិជប៉ុន​ និងជនជាតិខ្មែរ​ អវិជ្ជមានទាំងអស់​ តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ
    -​ សេចក្តីសន្និដ្ឋានរួមរបស់​ មន្រ្តីជំនាញអង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​:​ មិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៤៦២​ករណី​ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

    Share This Post:
    MPO4D jitutoto mpo4d Mpoplay