ព័ត៌មានជាតិ
ទិដ្ឋភាពភ្ញៀវទេសចរកម្សាន្ត និងពិសារអាហារ ពេលរាត្រីនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប
BY Khmernote Media
March 10, 2020
ស្ថានភាពភ្ញៀវទេសចរចូលកម្សាន្តនៅក្នុងខេត្តសៀមរាប មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែកត្តាជាច្រើនជាពិសេសករណីជំងឺកូវីដ១៩ រដ្ឋាភិបាលក៏កំពុងតែមានវិធានការដើម្បីកែសម្រួលឲ្យភ្ញៀវទេសចរបរទេសស្នាក់នៅកម្សាន្តបានយូរ និងណែនាំឲ្យប្រជាពលរដ្ឋមានការថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។
យ៉ាងណាមិញខាងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបង្ហោះរូបភាពទិដ្ឋភាពភ្ញៀវទេសចរកម្សាន្ត និងពិសារអាហារ ពេលរាត្រីនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប នាយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយគេសង្កេតឃើញថា ក៏មានភ្ញៀវទេសចរណ៍ មួយចំនួនបានរីករាយកម្សាន្តពិសារអាហារ ដើរលេងកម្សាន្តនៅពេលរាត្រីផងដែរ៕














រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប/Jacky Pao
ដោយ៖ ណារ៉ែន