ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះជួយគាំទ្រផលិតផលក្នុងស្រុក! កន្ទេលផ្អាវស្អាតៗ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប ធ្វេីពិបាក​ទំរាំបានមួយៗ ចំណាយពេលច្រេីន​រហូតដល់២០ទៅ៣០ថ្ងៃទើបរួចរាល់

    BY Khmernote Media March 10, 2020
    តោះជួយគាំទ្រផលិតផលក្នុងស្រុក! កន្ទេលផ្អាវស្អាតៗ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប ធ្វេីពិបាក​ទំរាំបានមួយៗ ចំណាយពេលច្រេីន​រហូតដល់២០ទៅ៣០ថ្ងៃទើបរួចរាល់

    សៀមរាប៖ មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវកន្ទេលផ្អាវ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប មានវ័យចាស់ជរាហើយនៅតែបន្តខំធ្វើការរកលុយចិញ្ចឹមជីវិតទៀត ដោយលោកយាយៗមានភាពអត់ធ្មត់ក្នុងការរកដើមផ្អាវអង្គុយត្បាញជាមួយភាពអំណត់ និងអត់ធ្មត់។

    ដោយទំរាំតែបានលេចរូបរាងចេញជាកន្ទេលនីមួយៗគឺមិនងាយទេ ពួកគាត់ត្រូវកាប់ដើមផ្អាវនៅក្នុងព្រៃបន្ទាប់មកត្រូវអង្គុយច្រៀកវាជាសរសៃតូចៗ រួចយកទៅជ្រលក់ពណ៌ ហើយកន្ទេលមួយត្រូវប្រើរយៈពេលធ្វើចន្លោះពី២០ ទៅ៣០ថ្ងៃទើបរួចរាល់បានមួយ ហើយតម្លៃកន្ទេលត្រូវគិតតាមខ្នាត ចាប់ពី៦ម៉ឺនឡើងទៅ។

    នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ Phanny Ch បានសរសេររៀបរាប់ថា៖ “នំអន្សមផ្អាវ​ គមផ្អាវ​ អំបោសផ្អាវ​ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី​ ប៉ុន្តែមិនដែល​បានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ​ ធ្វេីពិបាក​ ចំណាយពេលច្រេីន​ និងតម្រូវឱ្យត្បាញពេលយប់​ដោយសារ​ពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ​។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗ ស្រុកអង្គរធំ​ ខេត្តសៀមរាប។ លេខទូរស័ព្ទទំនាក់ទំនង 089 536 983″។ សូមបងប្អូនជួយគាំទ្រ សិប្បកម្ម ផលិតផលក្នុងស្រុកអោយបានច្រើន ក៏ដូចជាជួយផ្តល់កម្លាំងចិត្តឲ្យពួកគាត់បន្តធ្វើអាជីពទាំងអស់នោះតទៅថ្ងៃមុខទៀត៕

    ប្រភព៖ Phanny Ch
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay