ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វេជ្ជបណ្ឌិតខ្មែរម្នាក់ ត្រូវបានដាក់ឲ្យនៅដោយឡែកនៅប្រទេសវៀតណាម​ ក្រោយព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19

    BY Khmernote Media March 10, 2020
    វេជ្ជបណ្ឌិតខ្មែរម្នាក់ ត្រូវបានដាក់ឲ្យនៅដោយឡែកនៅប្រទេសវៀតណាម​ ក្រោយព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានគ្រូពេទ្យខ្មែរម្នាក់ដែលបំរេីការងារនៅវៀតណាម​ ត្រូវបានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​ បន្ទាប់ពីគាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងដូច្នេះថា៖ “មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​ តាមពត៌មានដែលទទួលបានគឺ​ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “ បកប្រែខ្មែរ:​ គាត់ជាវេជ្ជបណ្ឌិតខ្មែរបំរេីការងារនៅវៀតណាម​ (ហាណូយ)​ គាត់មានឯកទេសខាង​ជំងឺ​ ត្រចៀក​ ច្រមុះ​ បំពង់ក​ គាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 គាត់តំរូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥”។

    គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ នៅលើពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួនជាង 114,000 នាក់ ហើយមានអ្នកស្លាប់ជាង 4,000 នាក់ និងអ្នកជាសះស្បើយជាង 64,000 នាក់៕

    ប្រភព​៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay