ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ “គ្រូពេទ្យខ្មែរបំរើការងារនៅវៀតណាម មិនមានលទ្ធផលវិជ្ជមានវីរុសកូវីត១៩ទេ គ្រាន់តែដាក់អោយនៅដោយឡែកតែប៉ុណ្ណោះ”

    BY Khmernote Media March 10, 2020
    អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ “គ្រូពេទ្យខ្មែរបំរើការងារនៅវៀតណាម មិនមានលទ្ធផលវិជ្ជមានវីរុសកូវីត១៩ទេ គ្រាន់តែដាក់អោយនៅដោយឡែកតែប៉ុណ្ណោះ”

    អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីម្តងទៀតទៅកាន់មហាជន ចំពោះករណី វេជ្ជបណ្ឌិតខ្មែរបំរេីការងារនៅវៀតណាម ដែលបានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 ហើយត្រូវបានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​។

    យោងតាមការសម្ភាសន៍ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជានៅវេលាម៉ោង១២ថ្ងៃត្រង់នេះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថាគ្រូពេទ្យម្នាក់នេះ គាត់មិនមែនជាគ្រូពេទ្យបំរើការនៅក្នុងប្រទេសកម្ពុជាទេ ហើយគាត់មិនមានលទ្ធផលវិជ្ជមានវីរុសកូវីត១៩ទេ គ្រាន់តែដាក់អោយនៅដោយឡែកតែប៉ុណ្ណោះ។ ដូច្នេះហើយសូមសាធារណៈជនទាំងអស់ សូមកុំមានការភ័នច្រឡំ ប្រសិនបើមានចម្ងល់អាចទំនាក់ទំនងទៅលេខ ១១៥៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay