ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់មិញនេះ សមត្ថកិច្ចអធិការដ្ឋានខណ្ឌចំនួន៧ ក្នុងចំណោម ១៤ខណ្ឌ ចាប់ផ្តើមត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង អោយតែពិនិត្យរកឃើញលើសជាតិអាកុល ពី០.៤០ឡើងទៅ គឺបញ្ជូនឡើងឡានទៅស្នងការតែម្ដង

    BY Khmernote Media March 10, 2020
    យប់មិញនេះ សមត្ថកិច្ចអធិការដ្ឋានខណ្ឌចំនួន៧ ក្នុងចំណោម ១៤ខណ្ឌ ចាប់ផ្តើមត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង  អោយតែពិនិត្យរកឃើញលើសជាតិអាកុល ពី០.៤០ឡើងទៅ គឺបញ្ជូនឡើងឡានទៅស្នងការតែម្ដង

    ភ្នំពេញ ៖ កម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃចន្ទនេះ ចាប់ម៉ោង១១យប់ រហូតដល់ម៉ោង២៖៣០នាទីរំលងអាធ្រាត្រ នេះបើតាមរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងកម្លាំងចម្រុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំង ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមន បានចុះដាក់គោលដៅ ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និង អ្នកបើកបរ ទោចក្រយានយន្ត ទាំងអស់ និង ពង្រឹងច្បាប់ចរាចរណ៍ ជើងគោក នៅចំណុចមុខ អតីតមជ្ឈមណ្ឌលកំសាន្ត រ៉ក់ លើកំណាត់មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយការអនុវត្តច្បាប់នេះក្នុងគោលបំណងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។

    ក្នុងលទ្ធផលដាក់គោលដៅ ត្រួតពិនិត្យ ខាងលើ កម្លាំងបានឃាត់ត្រួតពិនិត្យ ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ក្នុងនោះចំពោះ ម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់ ត្រូវបានសមត្ថកិច្ចឃាត់ និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ដោយបានធ្វើវិក្កយបត្រ បង់ផាកពិន័យ អោយម្ចាស់ម៉ូតូត្រលប់ទៅផ្ទះវិញ ដោយរងចាំត្រលប់មកយកម៉ូតូវិញ ដូចដែលបានកំណត់ រយះពេលពីរឬបីថ្ងៃ ដូចក្នុង វិក្កយបត្រ ដកហូតនោះ។ ចំណែកឯអ្នកបើកបរ ដែល ដោយមានជាតិអាល់កុលចាប់ពី ០.៤០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង។

    គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានការព្រួយបារម្ភខ្លាំង ព្រោះថាអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់។ នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ប្រមាណ៥ភាគរយ។ យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។

    ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay