ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់មានជំងឺទឹកនោមផ្អែម ប្រើថ្នាំសម្រកទំងន់គ្មានការប្រឹក្សាច្បាស់លាស់ ក៏ប្រតិកម្ម ក្អួតនិងធ្លាក់ឈាមរហូតស្លាប់

    BY Khmernote Media March 10, 2020
    បុរសម្នាក់មានជំងឺទឹកនោមផ្អែម ប្រើថ្នាំសម្រកទំងន់គ្មានការប្រឹក្សាច្បាស់លាស់ ក៏ប្រតិកម្ម ក្អួតនិងធ្លាក់ឈាមរហូតស្លាប់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺទឹកនោមផ្អែម និងមាឌធំ ដោយចង់ស្រកទំងន់ ខ្វះការប្រឹក្សាពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិត បានសម្រេច ចិត្តប្រើផលិតផលសម្រកទង្ងន់ ក៏ប្រតិកម្ម បណ្តាលអោយមានក្អួត និងធ្លាក់ឈាម ដួលសន្លប់បាត់បង់ស្មារតី ជួយអន្តរាគមន៍មិនទាន់ ក៏បានដាច់ខ្យល់ស្លាប់នៅមុខទ្វារផ្ទះរបស់ខ្លួនក្នុងបុរីរុងរឿង នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣:៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខB5 ក្នុងបរិវេណ បុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    បើតាមសំដីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា បុរសខាងលើ មានឈ្មោះ ម៉ុន សុធារិទ្ធិ អាយុ៣៨ឆ្នាំ មានលំនៅ ភូមិបឹងអង្កាញ់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកស្នាក់នៅផ្ទះម្តាយកន្លែងកើតហេតុ គាត់បានប្រើផលិតផលសម្រកទំងន់។ ប្រភពព័ត៍មានបានពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយ នៅមុនពេលកើតហេតុ បុរសខាងលើបាននៅផ្ទះតែម្នាក់ឯង ដោយឡែកម្តាយទៅពិសារបាយនៅខាងក្រៅ ។ ខណៈនោះ បុរសនេះមានអាការៈមិនស្រួល ដោយមានករណីក្អួតចង្អោរ នៅក្នុងបន្ទប់ទឹក និងបានដើរចេញមកមាត់ទ្វារ ក៏នៅក្អួតបន្តទៀក៏អស់កម្លាំងដួលបណ្តាលអោយស្លាប់តែម្តង នឹងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

    ជាមួយគ្នានេះដែរលោក ម៉េង សារ៉ាត់ មេប៉ុស្តិ៍ព្រែកលៀប បានឲ្យដឹងដែរថា ជនរងគ្រោះគាត់ មានជម្ងឺរលាកសន្លាក់ រលាកធ្លាយក្រពៈ ច្រើនមុខផង ទើបបណ្តាលអោយជួបរឿងអកុសលបែបនេះ។ ក្នុងនោះដែរលោក អធិការនគរបាលខណ្ឌជ្រោយចង្វា មិនអាចទាក់ទងបានទេ នៅល្ងាចថ្ងៃទី៩ ខែមីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប្រភពព័ត៌មានពីក្រុមគ្រួសារ និងឪពុកបានអោយដឹងថា កន្លង បុរសរូបនោះ ជាមនុស្សធាត់មាឌធំ និងមានជំងឺទឹកនោមផ្អែម។ នៅពេលថ្មីនេះដោយសារតែចង់ស្គមទើបកូនរបស់គាត់បានទិញផលិតផលសម្រកទង្ងន់ ហើយក៏បានស្រកដូចបំណងមែន តែមិនដឹងថា ឈានដល់គ្រោះថ្នាក់កើតឡើងនៅថ្ងៃនេះ។សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុជនរងគ្រោះដាច់ខ្យល់ស្លាប់បណ្តាលមកពីមូលហេតុ អាការៈអីពិតប្រាកដនៅឡើយទេ។ ខណៈកំពុងធ្វើកោសល្យវិច្ឆ័យតាមជំនាញ។

    លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងក្នុងកិច្ចសំភាសន៍ដោយផ្ទាល់ជាមួយ«ទទក» កន្លងទៅថ្លែងថា ផលិតផលលក់តាម Online មានចំនួន៨០% ជាផលិតផលក្លែងក្លាយ លោកអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈជំនាញកំពុងតម្រូវអោយគាត់បង់ពន្ធ សុំច្បាប់អោយបានត្រឹមត្រូវ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay