ព័ត៌មានជាតិ
បុរសដែលផុសព័ត៌មានមិនពិត ញុះញង់ពី COVID-19 បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ និងអាចត្រូវបានផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ
BY Khmernote Media
March 10, 2020
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលឈ្មោះ កូយ សំអាត ដែលផុសព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ ។ ដោយទទួលបានការឯកភាព និងយល់ព្រម ពីលោកព្រះរាជអជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុស COVID-19 ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការនៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ