បច្ចេកវិទ្យា

Galaxy S9+ របស់ក្រុមហ៊ុន Samsung មានម៉ូដែល Mini ទៀត ឯឈ្មោះវិញឡើងពិរោះ…

BY
Khmernote Media
April 20, 2018

ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានរូបរាងដូចគ្នាទៅនឹង Galaxy S9 ទាំងស្រុង ជាមួយនឹងកាមេរ៉ាភ្លោះនឹងមិនត្រូវបានចាត់ចូលក្នុងត្រកូល S ឡើយ តែជំនួសមកវិញដោយឈ្មោះថ្មីគឺ Samsung Galaxy Dream-Lite។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការបង្ហាញនេះត្រូវបានលើកឡើងដំបូងបង្អស់ក្នុងប្រទេសចិន និងបញ្ជាក់ដោយ “CN China”។

ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់ម៉ូដែលនេះ នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 660 ជំនួសឲ្យ 845 ក្នុងកម្រឹតបង្ហាញរូបភាព 1,080 x 2,220px រឺ QHD+ មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ Galaxy Dream-Lite អាចនឹងដំណើរការដោយប្រព័ន្ធ Android 8.0 Oreo ដូចគ្នាទៅនឹង Galaxy S9 ដែរ។

Fu

ប្រភព៖ gsmarena

Share This Post: