ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានជើងខ្លាំងប្លុកច្បារអំពៅម្នាក់ហើយ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ចភ្លាមក៏ប្រញាប់ប្រញាល់បន្ថែមល្បឿនរត់ តែចុងក្រោយប្រដេញតាមឃាត់បានយុវជនម្នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ពីបទកាន់កាប់អាវុធខុសច្បាប់

    BY Khmernote Media March 11, 2020
    ចាប់បានជើងខ្លាំងប្លុកច្បារអំពៅម្នាក់ហើយ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ចភ្លាមក៏ប្រញាប់ប្រញាល់បន្ថែមល្បឿនរត់ តែចុងក្រោយប្រដេញតាមឃាត់បានយុវជនម្នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ពីបទកាន់កាប់អាវុធខុសច្បាប់

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ប្រដេញយុវជនសង្ស័យចំនួន៩នាក់ ជិះម៉ូតូចំនួន៤គ្រឿង ឃាត់បានចំណុចផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួនម្នាក់ និងដាវសាំម៉ូរ៉ៃចំនួន១ យកមកនគរបាលខណ្ឌចំការមនវិញ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។

    ជនសង្ស័យឈ្មោះ សុខ ឌីហ្គោ ភេទ ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ តាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ មុខរបរគ្មាន សំភារៈដកហូត ដាវសាម៉ូរៃ ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់(ប៊ិច) C100 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BM-2679 ឃាត់ខ្លួនពីបទក្មេងទំនើង កាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ )។

    លោក ផន អូន នាយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងថា មុនធ្វើការឃាត់ខ្លួនយោងតាមបទបញ្ជា លោក យិន សាន អធិការខណ្ឌកម្លាំងសហការ ជាមួយប៉ុស្តិ៍ល្បាតក្នុងភូមិសាស្រ្តដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខសណ្ដាបធ្នាប់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចជិតនាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានប្រទះឃើញយុវជនចំនួន៩នាក់ ម៉ូតូ៤គ្រឿង និងមានកាន់ដាវសាំម៉ូរ៉ៃផង។

    ក្រុមយុវជនទាំងនោះ គ្រាន់តែក្រឡេកឃើញ កម្លាំងសមត្ថកិច្ចភ្លាម ក៏ប្រញាប់ប្រញាល់បន្ថែមល្បឿន រត់តែម្ដង កម្លាំងក៏ប្រដេញតាមឃាត់សួរនាំ តែនៅតែបើករត់គេចខ្លួនទៀត ដោយកម្លាំងនគរបាលខណ្ឌចំការមន បានប្រដេញតាមទៅដល់ផ្លូវថ្មី ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយក្រុមយុវជនទាំងនោះចែកផ្លូវគ្នា ខ្លះផ្ដួលម៉ូតូរត់គេចខ្លួន និងត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនបានម្នាក់ ព្រមទាំងដាវសាំម៉ូរ៉ៃចំនួន១ និងបាននាំមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនាំតែម្ដង។ បច្ចុប្បន្នជនសង្ស័យនគរបាលបាន ឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត ៕

    អត្ថបទ​៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay