ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកស្រវឹងជួបអ្នកលក់សណ្ដែកដីតាមផ្លូវ ឃើញភ្លាមស្រលាញ់ភ្លែត ចង់បាននាងជាប្រពន្ធ ជិះតាមសារភាពស្នេហ៍ នាងស្រែកផ្អើលប៉ូលិសចុះទៅនាំមកសួរនាំ ស្មានតែប៉ុនប៉ងរំលោភ

    BY Khmernote Media March 12, 2020
    ផឹកស្រវឹងជួបអ្នកលក់សណ្ដែកដីតាមផ្លូវ ឃើញភ្លាមស្រលាញ់ភ្លែត ចង់បាននាងជាប្រពន្ធ ជិះតាមសារភាពស្នេហ៍ នាងស្រែកផ្អើលប៉ូលិសចុះទៅនាំមកសួរនាំ ស្មានតែប៉ុនប៉ងរំលោភ

    រាជធានីភ្នំពេញ ៖ ស្រវឹងស្រាជោគជាំ ជិះម៉ូតូតាមស្ត្រីអ្នកលក់សណ្ដែកដីម្នាក់ សួរនាំ ដេញដោល ចង់ញ៉ែ ប្រលោម សុំស្នេហ៍រូបនាង តែនាងចេះតែឆ្លើយយករួចខ្លួនសិន ហើយធាក់កង់គេច ដែរ តែគេចចូលច្រកដឿងហែមមួយដែលងងឹតឈឹង ស្រាប់តែបុរសនោះចុះមកចាប់ដៃនាង ហើយសារភាពប្រាប់ថា ឃើញនាងភ្លាម មានចិត្តស្រលាញ់ភ្លេត និងសុខចិត្ត ចូលខ្លួនមកបីបាច់ថែរក្សា យកនាងជាប្រពន្ធ ធ្វើឲ្យនាងភ័យខ្លាចស្រែកផ្អើលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចេញមកសួរនាំតែម្តង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចច្រកដឿងហែមមួយ ចម្ងាយ៥០ម៉ែត្រ ពីសកលវិទ្យាល័យIIC ទល់មុខ រោងអ្នកតា ដើមពោធិ៍ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដី ស្ត្រីដែលជាអ្នកលក់សណ្ដែកដីបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ រូបនាងបានជិះកង់ មួយគ្រឿង ដើរលក់សណ្ដែកដី និងនំនេកផ្សេងៗពេញមួយកញ្ច្រែង តាមបណ្ដោយផ្លូវ ជាតិលេខ២ លុះមកដល់ចំណុចមុខ ភោជនីយដ្ឋាន កំពត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្រាប់តែបុរសម្នាក់នោះ មិនដឹងចេញមកពីផឹកស៊ីស្រវឹងនៅឯណានោះទេ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS-7843 តាមគាត់ ហើយសួរនាំ ដេញដោល រូបនាង ថា មានប្ដីរឺនៅ? នាងក៏ឆ្លើយថានាងលែងគ្នាហើយ ចង់យ៉ាងម៉េច? រួចបុរសដែលស្រវឹងនោះ ក៏ប្រាប់នាងថា សុំស្រលាញ់ផងបានទេ ព្រោះគាត់ក៏ពោះម៉ាយដែរ តែដោយសារមានការភ័យខ្លាំង ក៏ជិះធាក់កង់គេចចុះគេចឡើងហើយ នៅតែបុរសស្រវឹងការប្រញាប់ជិះមកផ្ទះតែម្តង ។

    ចំណែកឯបុរសដែលស្រវឹងស្រាជិះម៉ូតូតាមនោះបាន បដិសេធថា ខ្លួន មិនបាន ប្រព្រឹត្ត ដូច ការចោទប្រកាន់ រប ស់ ស្ត្រី រងគ្រោះ ទេ គ្រាន់តែ សួរ នាង ហើយ នាង ប្រាប់ថា ជាស្ត្រីមេម៉ាយទើបលែងប្ដី ហើយគាត់បានជួបនាងដោយនិស្ស័យ ឃើញភ្លាមស្រលាញ់ភ្លែត និងសុខចិត្ត ចូលខ្លួនមកបីបាច់ថែរក្សា យកនាងជាប្រពន្ធ តែនាងថាយកកង់ទៅទុកហើយមកជួបគាត់វិញ ទើបតាមនាងរហូត និងកាន់ដៃនាងរៀបរាប់ប្រាប់អោយនាងដឹងប៉ុណ្ណោះ តែនាងស្រែក ហើយអូសកង់ចេញមកក្រៅវិញ ទើបសមត្ថកិច្ចល្បាតចេញជួយអន្តរាគមន៍ តែម្ដង។

    បច្ចុប្បន្នក្រោយពេលកើតហេតុ ស្ត្រីដែលជាអ្នកលក់សណ្ដែកដីមិនប្ដឹងផ្ដល់អ្វីឡើយ គ្រាន់តែអោយសមត្ថកិច្ចអប់រំ ឈប់មករំខានគាត់ទៀត បានហើយ ព្រោះគាត់ក៏មិនចង់បានប្ដីប្រមឹកមកធ្វើបាបផ្លូវចិត្តគាត់ទៀតដែរ ហើយបានសុំអោយ សមត្ថកិច្ចជួយជូន ត្រលប់ទៅផ្ទះជួលវិញបាត់ទៅ។ ចំណែកឯបុរសដែលស្រវឹងស្រានោះ ត្រូវបានលោក អនុសេនីយ៍ឯក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានអោយសម្រាកនៅប៉ុស្តិ៍មួយយប់សិន ព្រឹកឡើងទើបធ្វើកិច្ចសន្យា អោយក្រុមគ្រួសារ មកធានា យកទៅផ្ទះវិញ ផងដែរ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay