ឱសថការីម្នាក់និយាយថា អាល់កុល៩៧ដឺក្រេ វាងាយហើរ មិនអាចនៅយូរសម្លាប់មេរោគកើតទេ ,អ្នកលក់អនឡាញដែលប្រូមិនឈប់ហ្នឹង គួរសំរាកទៅ ខូចស្បែកគេអស់ហើយ…
ការកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ១៩ ក្រៅពីការពាក់ម៉ាស់ ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាពិសេសទឹកលាងដៃដូចជាអាល់កុល និងជែល យ៉ាងណាមិញការប្រើប្រាស់ខុសក៏មិនអាចការពារអ្នកពីវីរុសឡើយ។

ដោយ ឱសថការីឧត្តម កញ្ញា សុធី នាងសុធា មានគណនីហ្វេសប៊ុក Sothea Thy បានរៀបរាប់ថា៖ “តើបងប្អូនទិញអាល់កុល៩៧ដឺក្រេ ឬអាល់កុលសុទ្ធទៅធ្វើអ្វី? ដំបូងខ្ញុំគិតថា ពួកគាត់ទិញយកទៅពង្រាវប្រើប្រាស់ ដើម្បីកាត់បន្ថយចំណាយ តែគាត់បែរជាប្រើទាំងដឺក្រេខ្ពស់ដដែរ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ មេរោគកាន់តែងាប់អស់។ សូមបងប្អូនជ្រាបថា អាល់កុលដែលប្រើសម្លាប់មេរោគ គេប្រើអាល់កុលពី ៦០ ទៅ ៨០ ដឺក្រេ មិនមែនកាន់តែខ្ពស់កាន់តែងាប់ទេ។ អាល់កុល៩៧ វាងាយហើរ មិនអាចនៅយូរសម្លាប់មេរោគកើតទេ ហើយអ្នកលក់អនឡាញដែលប្រូមិនឈប់ហ្នឹង គួរសំរាកទៅ ខូចស្បែកគេអស់ហើយ។ ពីខ្ញុំឱសថការី អត់ឱសថស្ថាន ឱសថការីឧត្តម សុធី នាងសុធា សូមអរគុណ សុខសប្បាយ”៕

