ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោកកាលពីយប់មិញ សរុប​ឃាត់​បានអ្នកបើកបរ​រថយន្ត និងម៉ូតូ ​ក្នុង​ស្ថានភាព​ស្រវឹង​មាន​ចំនួន​ ៤៤​ នាក់, អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ និង​អត់​កញ្ចក់​ចំនួន​ ២៣៣​ នាក់

    BY Khmernote Media March 13, 2020
    លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោកកាលពីយប់មិញ សរុប​ឃាត់​បានអ្នកបើកបរ​រថយន្ត និងម៉ូតូ ​ក្នុង​ស្ថានភាព​ស្រវឹង​មាន​ចំនួន​ ៤៤​ នាក់, អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ និង​អត់​កញ្ចក់​ចំនួន​ ២៣៣​ នាក់

    ​ភ្នំពេញ​ ៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​ជម្រុញ​ឱ្យ​មានការ​អនុវត្ត​ រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​តឹង​រឹង​បំផុត​ មិន​ត្រូវ​រា​ថយ​នោះ​ឡើយ​។​ ពោល​ត្រូវធ្វើ​សកម្មភាព​ឱ្យ​បាន​ហ្មត់ចត់​ អនុវត្ត​ស្មើភាព​គ្នា​ គ្មាន​ការ​អន្តរាគមន៍​នោះ​ឡើយ​ ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​។​ នៅ​យប់​ថ្ងៃ​ទី​០៣​ ត្រូវធ្វើ​ឱ្យ​បាន​ល្អ​ជាង​មុន​ថែម​ទៀត​។​

    ​ក្រោយ​ពី​មានការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​យប់​ដំបូង​ គឺ​ពិនិត្យ​ឃើញ​ថា​ កម្លាំង​នគរបាល​អនុវត្ត​ច្បាប់​បំពេញភារកិច្ច​នៅ​ខ្វះចន្លោះ​មួយ​ចំនួន​ អនុវត្ត​ការងារ​ បច្ចេកទេស​ជំនាញ​មិន​ទាន់​សម​ស្រប​នោះ​ឡើយ​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ កិច្ច​ការងារ​នេះ​ ត្រូវ​កែប្រែ​សម្រួល​ឡើង​វិញ​ ចាត់​បែង​ចែង​កម្លាំង​ឱ្យ​មានការ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​ អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព​ និង​ការ​គោរព​ច្បាប់​ ។​ នៅ​យប់​ថ្ងៃ​ទី​២​ នៃ​ការ​រិ​ត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ ក៏​មាន​លោក​ឧត្តមសេនីយ៍ត្រី​ សរ​ សំណាង​ ស្នងការ​រង​ (​ រង​របួសស្រាល​)​ លោក​អនុសេនីយ៍ឯក​ លាង​ បណ្ឌិត​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​អន្តរាគមន៍​ពិសេស​ (​រង​របួសធ្ងន់​ត្រង់​ក្បាល​)​ លោក​ព្រិ​ន្ទ​បាល​ទោ​ ហុង​ សង្វាត​ មន្ត្រី​នៃ​ការិយាល័យ​អន្តរា​មន៍​ (​ រង​របួសស្រាល​ )​ ដែល​បង្ក​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ឆាយ​ គឹ​ម​ហួង​ អនុប្រធាន​ការិយាល័យ​ក្រសួងទេសចរណ៍​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ (​មាន​កំរិត​ជាតិ​អាកុល​ ០.៧៨mm​ខ្យល់​ )​ មក​បុក​កម្លាំង​ចម្រុះ​នៅ​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់​ ស្រប​ពេល​ដែល​លោកស្នងការ​រង​កំពុង​ដឹកនាំ​កម្លាំង​ប្រជុំជួរ​ ដើម្បី​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ មុខ​វត្ត​កោះ​ ខណ្ឌដូនពេញ​។​

    ​ចំណែក​នៅ​យប់​ ថ្ងៃ​ទី​៣​ ដែល​ជា​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​កម្លាំង​ចម្រុះ​បាន​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ ឃាត់​បាន​រថយន្ត​ ១៣​ គ្រឿង​ និង​ ឃាត់​បាន​ម៉ូតូ​ ២៥៥​ គ្រឿង​ សរុប​ឃាត់​បាន​រថយន្ត​ និង​ម៉ូតូ​ ចំនួន​ ២៦៨​ គ្រឿង​ ហើយ​អ្នកបើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​មាន​ចំនួន​ ១៣​ នាក់​ និង​អ្នកបើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​មាន​ចំនួន​ ៣១​ នាក់​,​ អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ និង​អត់​កញ្ចក់​ចំនួន​ ២៣៣​ នាក់​ ។​ ក្នុង​នោះ​ក៏​មាន​ករណី​គ្រឿងញៀន​ចំនួន​ ១០​ នាក់​ផង​ដែរ​ ។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​អនុវត្ត​ទៅ​លើ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​ អ្នក​បើក​ល្បឿន​លឿន​នៅ​ពេល​យប់​។​ អត្រា​គ្រោះថ្នាក់​ច​រា​ណ៍​នៅ​ពេល​យប់​បាន​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ ផ្តើម​ចេញពី​អ្នកបើកបរ​ស្រវឹងស្រា​ ៕​ ដោយ​ ៖​ អ​.​ ខេន​ ពេជ្រ​ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay