ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! ទៅទិញឧបករណ៍បាញ់ថ្ងាសវាស់កម្តៅ ស្រាប់តែឱសថស្ថានមួយ លក់ឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ការងារសំណង់ឲ្យវិញ,បើកមើលសៀវភៅណែនាំ គេហាមប្រើជាមួយមនុស្ស ព្រោះប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យពិការភ្នែក

    BY Khmernote Media March 13, 2020
    សូមប្រយ័ត្ន! ទៅទិញឧបករណ៍បាញ់ថ្ងាសវាស់កម្តៅ ស្រាប់តែឱសថស្ថានមួយ លក់ឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ការងារសំណង់ឲ្យវិញ,បើកមើលសៀវភៅណែនាំ គេហាមប្រើជាមួយមនុស្ស ព្រោះប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យពិការភ្នែក

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមាន ឱសថស្ថានមួយកន្លែង បានយកឧបករណ៍វាស់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ជាប់ពិដាន យកមកលក់នៅក្នុងឱសថស្ថានរបស់ខ្លួន។ ក្រោយពេលដែលអ្នកទិញយកទៅប្រើប្រាស់បានដឹងថា ឧបករណ៍នោះមានផលប៉ះពាល់មិនអាចប្រើប្រាស់សម្រាប់មនុស្សបាន និងបានប្តូរយកលុយវិញ ឱសថស្ថាននេះបានចចែស ថាឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹងមនុស្ស ជាពិសេសបញ្ជាក់ថាឱសថស្ថានខ្លួនបានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ។

    ដោយគណនីហ្វេសប៊ុកឈ្មោះ Piseth បានសរសេររៀបរាប់ថា៖ “03.02.2020 Pharmacy លក់ឧបករណ៍សំណង់ ប្រយ័ត្នចាញ់បោក ខ្ញុំបានទៅទិញឧបករណ៍បាញ់ថ្ងាសវាស់កម្តៅសម្រាប់ប្រើប្រាស់នៅកន្លែងធ្វើការពីPharmacy មួយកន្លែង (សូមលាក់ឈ្មោះ) ហើយខាង Pharmacy គាត់បានលក់ឧបករណ៍នេះមកឲ្យខ្ញុំក្នុងតម្លៃ$100។ ប៉ុន្តែសៀវភៅណែនាំរបស់ឧបករណ៍នេះបានបញ្ជាក់ថាហាមប្រើប្រាស់ជាមួយមនុស្ស និងសត្វព្រោះវាប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យពិការភ្នែក។

    ក្រោយពីខ្ញុំបានដឹងពីផលប៉ះពាល់ (ប្រអប់ខាងក្រៅគ្មានការបញ្ជាក់ពីការហាមឃាត់អ្វីឡើយ) ខ្ញុំក៏បានទៅដូរយកលុយវិញ តែគាត់មិនព្រមហើយគាត់នៅតែចចែសថាអាចប្រើបានសម្រាប់មនុស្សថែមទៀតផង។ គាត់ក៏បានបញ្ជាក់ថាគាត់បានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ ចឹងបានពេលទៅទិញគេខំបិទបាំងណាស់។

    សំណួរសួរថាតើមានមនុស្សប៉ុន្មានអ្នកដែលរងគ្រោះដោយសារតែគាត់? តើសីលធម៌និងការទទួលខុសត្រូវនៅទីណា? កន្លែង Pharmacy លក់ឧបករណ៍សំណង់ត្រូវដែរឬ? ក្រុមការងារយើងខ្ញុំបាននឹងកំពុងរៀបចំឯកសារដើម្បីដាក់ជូនដល់ស្ថាប័នដែលពាក់ព័ន្ធ។ សូមអរគុណ”៕ (មុនពេលទិញផលិតផលណាមួយសូមត្រួតពិនិត្យអោយបានច្បាស់លាស់ ហើយក៏សំណូមពរឲ្យឱសថស្ថានមួយចំនួនសូមប្រកបការងារអោយមានវិជ្ជាជីវៈ)៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay