ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះទៅណែនាំភ្លាមៗក្រោយ ឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិក លក់ឧបករណ៍សម្រាប់ការងារសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស

    BY Khmernote Media March 13, 2020
    ចុះទៅណែនាំភ្លាមៗក្រោយ ឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិក លក់ឧបករណ៍សម្រាប់ការងារសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមាន ឱសថស្ថានមួយកន្លែង បានយកឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ការងារសំណង់ យកមកលក់នៅក្នុងឱសថស្ថានរបស់ខ្លួន។ ក្រោយពេលដែលអ្នកទិញយកទៅប្រើប្រាស់បានដឹងថា ឧបករណ៍នោះមានផលប៉ះពាល់មិនអាចប្រើប្រាស់សម្រាប់មនុស្សបាន និងបានប្តូរយកលុយវិញ ឱសថស្ថាននេះបានចចែស ថាឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹងមនុស្ស ជាពិសេសបញ្ជាក់ថាឱសថស្ថានខ្លួនបានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ។

    ក្រោយពីទទួលព័ត៌មាននេះភ្លាមនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីកម្ពុជា បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។ ដោយ គណៈឱសថការីកម្ពុជា បានឲ្យដឹងថា៖ “ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញបានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។ សូមសាធារណៈជនជ្រាបជាព័ត៌មាន”៕

    ប្រភព​៖ គណៈឱសថការីកម្ពុជា
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay