ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសថ្លែង! បើកបរលើសល្បឿនកំណត់ហើយ ពេលនគរ​បាលឃាត់ ស្រាប់តែស្រែកជេរប្រមាថ​ និងប្រាប់ថានគរបាល​ភ្លើ មិនមើលរថយន្ដ​ស៊េរី 2020 ទេអី​

    BY Khmernote Media March 13, 2020
    ហួសថ្លែង! បើកបរលើសល្បឿនកំណត់ហើយ ពេលនគរ​បាលឃាត់ ស្រាប់តែស្រែកជេរប្រមាថ​ និងប្រាប់ថានគរបាល​ភ្លើ មិនមើលរថយន្ដ​ស៊េរី 2020 ទេអី​

    ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថៃ្ងសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្ដុបមន្ទីរសាធារណការខេត្ដ តំបន់ទីប្រជុំជនកំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺបានធ្វើការត្រួតពិនិត្យរឹតបណ្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្របពេលនោះមានរថយន្តមួយគ្រឿង ម៉ាក ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6575 បើកបរដោយឈ្មោះ ផា ស៊ីហាក់ បើកបរក្នុងទិសដៅពីរកើតទៅលិច ដោយស្ថានភាពបើកបរលើសល្បឿនកំណត់ ក្នុងទីប្រជុំជន ច្បាប់ត្រូវអោយបើកបរ ល្បឿនលឿនបំផុត ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្ដែលោក ផា ស៊ីហាក់ បើកល្បឿន៩០ គឺឡូម៉ែត្រក្នុងមួយម៉ោង ឧបករណ៍វាស់ល្បឿន។

    លុះមកដល់ចំណុចត្រួតពិនិត្យភ្លើងស្តុបមន្ទីរសាធារណៈការខេត្ត សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាឱ្យរថយន្ដអែបចូលខាង ដើម្បីជម្រាបប្រាប់និងណែនាំគាត់ទាក់ទងនិងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែកំពុងបញ្ជាឱ្យចូល បុរសអ្នកបើកបររថយន្ដ បានចុចកញ្ចក់ទំលាក់ចុះស្រែកជេរ នគរបាលដែលកំពុងបញ្ជារថយន្តថា ភ្លើទេអីភ្លើងស្ដុបពណ៌បៃតង បញ្ជាក់ប្រាប់ថា អោយទៅមុខម្ដេចនគរបាលឆ្កួតមកអោយរថយន្ដចូលខាងទៅវិញ។ ដោយមិនទាន់ស្ដាប់ហេតុផលផងជនបង្ក បានចុះពីរថយន្ដបើកទ្វារសំដៅមករកនគរបាលដែលកំពុងតែបញ្ជានៅខាងមុខរថយន្ដ ឃើញស្ថានភាពមិនស្រួលកងកម្លាំងនគរបាលចរាចរណ៍ក៏បានចូលទៅធ្វើការសម្របសម្រួល អោយគាត់បើករថយន្ដមកឈប់នៅម្ខាងផ្លូវសិនមក ដើម្បីពន្យល់និងឱ្យគាត់ពិនិត្យលើឧបករណ៍វាស់ល្បឿន ជនបង្កនៅតែរឹងទទឹងមិនស្ដាប់ការពន្យល់ណែនាំពីសមត្ថកិច្ចនោះទេ។ ដោយស្រែកនិងទាញទូរស័ព្ទដៃតេអន្ដរាគមន៍រកបក្ខពួកខ្នងបង្អែក ដើម្បីបញ្ជាមកនគរបាលអោយសុំទោសខ្លួនវិញ និងបាននិយាយថា មិនស្គាល់យើងទេអី។

    ជាការសំរេចចិត្ដ នគរបាលដែលឈរជើងនៅគោលដៅខាងលើបានគោរពស្នើសុំបញ្ជាថ្នាក់ដឹកនាំធ្វើការឃាត់រថយន្ដនិងបុរស ជនបង្កករណីបទល្មើសចរាចរណ៍) នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា បុរសជាជនបង្កក្រោយការធ្វើតេស្តជាតិស្រវឹង រកឃើញមានជាតិអាកុល ០,៧៣ ក្នុងមួយលីត្រខ្យល់ ចំពោះវត្ថុតាងនិងអ្នកបើកបរឃាត់ទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក បុរសនេះពិតជាមានជាតិអាកុល ហួសការកំណត់មែន ទើបប្រាប់សេរីឡានខុស២០១៩ សោះថា២០២០៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay