ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! ក្រសួងសុខាភិបាលសម្រេចបិទសាលា CIS សាខាកោះពេជ្រ រយៈពេល១៤ថ្ងៃ ហើយបុគ្គលិក និង​អ្នកពាក់​ព័ន្ធ​ នៅ​សាលា​នោះ​នឹងដាក់អោយស្ថិតនៅក្រោមការតាមដាន

    BY Khmernote Media March 14, 2020
    ក្តៅៗ! ក្រសួងសុខាភិបាលសម្រេចបិទសាលា CIS សាខាកោះពេជ្រ រយៈពេល១៤ថ្ងៃ ហើយបុគ្គលិក និង​អ្នកពាក់​ព័ន្ធ​ នៅ​សាលា​នោះ​នឹងដាក់អោយស្ថិតនៅក្រោមការតាមដាន

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិបរទេសចំនួន២នាក់នៅរាជធានីភ្នំពេញ ដោយក្នុងនោះមានបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ ដែលជាអ្នកធ្វើការនៅសាលារៀន CIS សាខាកោះពេជ្រ។

    បន្ទាប់ពីរកឃើញករណីកូវីដ១៩នេះមក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានថ្លែងអោយដឹងថា​ ពាក់ព័ន្ធ​នឹងបុរសជនជាតិ​កាណាដា​ ដែលធ្វេីការនៅ​សាលា​ CIS សាខា​កោះ​ពេជ្រ​ មានឆ្លង​ជំងឺ​ កូវីដ​ ១៩​ នោះ​ ក្រសួង​សុខាភិបាល​ បានស្នេីទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អោយបិទ​សាលា​ CIS សាខាកោះពេជ្រនោះជាបណ្ដោះ​អាសន្ន​ ហើយក្រុមគ្រូពេទ្យ​នឹងចុះទៅ​សំអាត​មេរោគ​នៅ​សាលានោះ​។ ចំណែកឯ​ បុគ្គលិក​ និង​អ្នកពាក់​ព័ន្ធ​ នៅ​សាលា​នោះ​នឹងដាក់អោយស្ថិតនៅក្រោមការតាមដានរយៈពេល​ ១៤​ ថ្ងៃ​៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay