ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស ប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសមកពីប្រទេសចំនួន៥ ដើម្បីការពារវីរុសកូវីដ១៩

    BY Khmernote Media March 14, 2020
    ក្រសួងការបរទេស ប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសមកពីប្រទេសចំនួន៥ ដើម្បីការពារវីរុសកូវីដ១៩

    នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសវិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។

    ហើយមុននេះបន្តិច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ត្រូវធ្វើការផ្អាកការផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសទាំង៥ខាងលើផងដែរ ដោយអនុវត្តចាប់ពីថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេល១ខែសិន។ ចំពោះទិដ្ឋាការដែលបានផ្តល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសងថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ។

    ចំពោះការគ្រប់គ្រងដំណើរការបំពេញការងាររបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ក្រសួងស្នើសម្រេចឲ្យធ្វើការតាម Online ឬនៅការិយាល័យក្នុងករណីចាំបាច់ ទៅតាមសភាពការណណ៍ជាក់ស្តែងនៃការចម្លងរាតត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay