ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពៃណាស់! សាលាកាត់ដេរមួយកន្លែង ក្នុងវត្តដំណាក់ខេត្តសៀមរាប កំពុងមមាញឹកដេរម៉ាស់ ចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    BY Khmernote Media March 14, 2020
    ប្រពៃណាស់! សាលាកាត់ដេរមួយកន្លែង ក្នុងវត្តដំណាក់ខេត្តសៀមរាប កំពុងមមាញឹកដេរម៉ាស់ ចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និងក្តីសង្ឃឹម ស្ថិតនៅក្នុងវត្តដំណាក់ខេត្តសៀមកំពុងមមាញឹកក្នុងការដេរ ម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនមហាជនទូទៅដោយឥតគិតថ្លៃ។

    នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Somnieng Hoeurn បានសរសេររៀបរាប់ថា៖ “កូនៗសាលាកាត់ដេរ កំពុងមមាញឹកដេរម៉ាស់ ប្រគេន/ចែកជូនដោយឥតគិតថ្លៃ។ បើគុណម្ចាស់ ឬបងប្អូនមានតម្រូវការម៉ាស់ចាំបាច់ សូមផ្តល់ដំណឹង។ សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និង ក្តីសង្ឃឹម របស់ព្រះសង្ឃវត្តដំណាក់ ខេត្តសៀមរាប បានកំពុងមមារញឹកក្នុងការដេរម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនបរិស័ទ និងមហាជនទូទៅ ដោយឥតគិតថ្លៃ។

    កាយវិការបែបនេះ គឺជាក្តីប្រាថ្នា និងបំណងនៃការបង្កើតសមាគមនេះឡើង កាលពីឆ្នាំ២០០៥ ដោយរូបខ្ញុំ ហឿន សំនៀង និង លោកបង ឈន់ ឈឿន ក្នុងគោលបំណងជួយដល់មនុស្សទូទៅឱ្យរួចផុតពីបញ្ហាក្នុងជីវិត ហើយមានឱកាសកែប្រែជោគវាសនាខ្លួនឯង ព្រមទាំងក្លាយជាភ្នាក់ងារជួយសង្គមថែមទៀត ជាពិសេសគឺកុមារក្រីក្រ កុមារងាយរងគ្រោះ ស្រ្តី និង យុវតីងាយរងគ្រោះ។ ខ្ញុំព្រះករុណា សូមអរព្រះគុណ ព្រះគុណម្ចាស់ ឡម លឿម នាយកប្រតិបត្តិបច្ចុប្បន្ន របស់សមាគម ដែលព្រះអង្គបានបន្តបេសកកម្មដ៏ពិសេសនេះ”។

    ដូច្នេះ ព្រះតេជព្រះគុណ បងប្អូន អាចនិមន្ត និងអញ្ជើញមកយកម៉ាស់នៅសាលាកាត់ដេររបស់សមាគមជីវិត និង ក្តីសង្ឃឹមបាន ស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ មិនមានគិតលុយនោះទេ៕

    ប្រភព៖ Somnieng Hoeurn/សមាគម ជីវិត និង ក្តីសង្ឃឹម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay