ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្អណាស់! កម្ពុជា ដាក់បម្រាមបន្ថែមផ្អាកមិនឲ្យជនបរទេសមកពី ប្រទេសអ៉ីរ៉ង់ ចូលក្នុងប្រទេសរយៈពេល៣០ថ្ងៃ

    BY Khmernote Media March 15, 2020
    ល្អណាស់! កម្ពុជា ដាក់បម្រាមបន្ថែមផ្អាកមិនឲ្យជនបរទេសមកពី ប្រទេសអ៉ីរ៉ង់ ចូលក្នុងប្រទេសរយៈពេល៣០ថ្ងៃ

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមមួយចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៉ីរ៉ង់ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនាតទៅ និង៥ ប្រទេសទៀតដែលផ្អាកកាលពីម្សិលមិញរួមមាន ប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។

    គួរបញ្ជាក់ដែលថា ក្រសួងសុខាភិបាលបានរកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦ និង០០នាទីរសៀល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំង២នាក់នេះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay