ព័ត៌មានជាតិ
មន្ត្រីសាលាខេត្តព្រះសីហនុបញ្ជាក់ថា ក្បួនរថយន្តរបស់ឯកឧត្តម គួច ចំរើន មិនបានជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ គឺឯកឧត្តមឃើញរថយន្តផ្សេងជួបគ្រោះថ្នាក់ ក៏ចុះជួយអន្តរាគមន៍ប៉ុណ្ណោះ
BY Khmernote Media
March 15, 2020
មន្ត្រីសាលាខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា មានការផ្សាយព័ត៌មានថាក្បួនរថយន្តឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុជួបគ្រោះថ្នាក់ចរាចរណ៍នៅអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់តាមផ្លូវជាតិលេខ៥ នាព្រឹក ថ្ងៃ១៥ ខែមីនា ឆ្នាំ២០២០នេះ គឺជារឿងមិនពិតនោះទេ។ តាមពិតឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើដំណើរតាមផ្លូវឃើញរថយន្តផ្សេងជួបគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមគួច ចំរើន បានឈប់រថយន្ត ចុះជួយអន្តរាគមន៍ជួយសម្រួលយកជនរងគ្រោះទៅមន្ទីរពេទ្យទេ។
សកម្មភាពចុះអន្តរាគមន៍ជួយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពេលដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុអញ្ជើញត្រឡប់ពីចូលរួមបុណ្យទន្លេនៅឯខេត្តបាត់ដំបង៕(រូបភាពពីមន្ត្រីសាលាខេត្តព្រះសីហនុ)

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង