ព័ត៌មានជាតិ
បុរសជនជាតិបារំាងដែលរកឃើញផ្ទុកកូវីដ នៅភ្នំពេញ បានប្រាប់ថា “គ្រូពេទ្យសាំងហ្គាពួរ មិនឲ្យធ្វើដំណើរទៅណាទេ រងចាំលទ្ធផលសិន តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ ក៏គេជម្រាបគាត់ថា អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូនតាមក្រោយបាន”
BY Khmernote Media
March 15, 2020
ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត នៅលើបុរសជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ចូលមកកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ចំណែកប្រពន្ធ និងកូនប្រុសអាយុ ៤ខែ កំពុងរកចាំលទ្ធផលវិភាគពីប៉ាស័រ។
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា ក្នុងពេលរងចាំលទ្ធផល គ្រូពេទ្យសាំងហ្គាពួរបានជម្រាបគាត់ថាមិនឲ្យធ្វើដំណើរទៅណាទេ រងចាំរហូតដល់មានលទ្ធផលសិន។ តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ រូបគាត់ក៏ត្រូវបានគេជម្រាបថាគាត់អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូនតាមក្រោយបាន (តាមការបញ្ជាក់របស់សាមីខ្លួន)៕


