ក្រុមការងារក្រសួងសុខាភិបាល កំពុងស្រាវជ្រាវរកអ្នកនៅលើយន្តហោះ និងអ្នកមានទំនាក់ទំនងនិងដឹកបុរសជនជាតិបារាំងមានវីរុសកូវីដ១៩ ដែលមានចំនួន២៦នាក់ ដើម្បីធ្វើការពិនិត្យសុខភាព
នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ដោយធ្វើការប្រកាសថា បានរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់បង្ហាញវិជ្ជមាននៃវីរុសកូវីដ១៩។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា បុរសជនជាតិបារាំងនោះ មានប្រពន្ធ និងកូនប្រុសអាយុ៤ខែម្នាក់ (សរុបគ្នា៣នាក់) ដែលបច្ចុប្បនប្រពន្ធ និងកូនត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ នៅផ្ទះរបស់ប្អូនគាត់ នៅម្តុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ក្នុងពេលរងចាំលទ្ធផលវិភាគសំណាករបស់ពួកគាត់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ហើយរកឃើញថា៖
+ អ្នកនៅលើយន្តហោះចំនួន៨នាក់ សុទ្ធសឹងជាជនបរទេស បានសំចងរងចាំជើងហោះហើរទៅប្រទេសផ្សេងៗ តែមិនមានចូលមកកម្ពុជាទេ
+ សរុបអ្នកនៅលើយន្តហោះមកភ្នំពេញមានចំនួន២៤នាក់ (រាប់ទាំងពួកគាត់៣នាក់ដែរ) និងបុគ្គល២នាក់ផ្សេងទៀតជាអ្នកទំនាក់ទំនងនិងដឹកពួកគាត់ទៅផ្ទះ ដូច្នេះសរុប២៦នាក់៕
