ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ទាំងយប់ស្តីពីករណី COVID-19
BY Khmernote Media
March 15, 2020
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានចេញសារាចរណែនាំមួយទាំងយប់ ទាក់ទងនឹងការទប់ស្កាត់វិរុស COVID-19។ ដោយក្នុងសារាចរណែនាំនោះ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់
ក្នុងសារាចរណែនាំនោះដែរ ក៏បានបញ្ជាក់ទៀតថាចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និង អ៉ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ សូមអានខ្លឹមសារទាំងស្រុង នៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៕
