ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់! កូនអាយុ ៤ ខែ របស់ជនជាតិបារាំង បានរកឃើញមានផ្ទុកវីរ៉ុសកូវីដ ១៩ ដូចឪពុកដែរ ក្រសួងបានរៀបចំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ

    BY Khmernote Media March 16, 2020
    អាណិតណាស់! កូនអាយុ ៤ ខែ របស់ជនជាតិបារាំង បានរកឃើញមានផ្ទុកវីរ៉ុសកូវីដ ១៩ ដូចឪពុកដែរ  ក្រសួងបានរៀបចំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ

    នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន៥ករណីបន្ថែមទៀត ដែលសរុបមកទល់នឹងពេលបច្ចុប្បន្នគឺមានចំនួន១២ករណី។ ករណីវិជ្ជមាន COVID-19 ចំនួន៥ករណីថ្មីទៀតនៅក្នុងថ្ងៃនេះមានដូចជា ជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់ កូនរបស់ជនជាតិបារាំងរូបនេះដែលមានអាយុ៤ខែម្នាក់ ជនជាតិខ្មែរដែលទើបនឹងត្រឡប់មកពីប្រទេសបារាំងម្នាក់ និងជនជាតិខ្មែរឥស្លាម នៅខេត្តព្រះវិហារចំនួន២នាក់ទៀត។

    ទាក់ទងនឹងជនជាតិបារាំងអាយុ ៣៥ឆ្នាំ និងប្រពន្ធរបស់គាត់ មានកូនតូច ៤ ខែ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា ក្នុងពេលរងចាំលទ្ធផល គ្រូពេទ្យសាំងហ្គាពួរបានជម្រាបគាត់ថាមិនឲ្យធ្វើដំណើរទៅណាទេ រងចាំរហូតដល់មានលទ្ធផលសិន។ តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ រូបគាត់ក៏ត្រូវបានគេជម្រាបថាគាត់អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូនតាមក្រោយបាន (តាមការបញ្ជាក់របស់សាមីខ្លួន)។ មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀតឲ្យដឹងថា កូនប្រុស ៤ ខែរបស់បុរសជនជាតិបារាំង បានរកឃើញវិជ្ជមានកូវីដ ១៩ តែប្រពន្ធរបស់គាត់ លទ្ធផលអវិជ្ជមាន ហើយបានរៀបចំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay