បែកធ្លាយប៉ុន្មានចំណុចថ្មីៗនៅលើ iOS 12 អាចនឹងធ្វើឲ្យអ្នកប្រើស្មាតហ្វូន Android ច្រណែន
- April 21, 2018
ជាការពិតណាស់ WWDC 2018 របស់ក្រុមហ៊ុន Apple កាន់តែខិតជិតមកដល់ហើយ ឯព្រឹត្តិការណ៍នោះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការអភិវឌ្ឍថ្មីៗលើ software និងប្រព័ន្ធដំណើរការថ្មីផងដែរ។ ដោយឡែក ព្រឹត្តិការណ៍ WWDC 2018 អាចជាពេលវេលាដែល iOS 12 ត្រូវបានបង្ហាញ ដែលនឹងធ្វើឲ្យ iPhone ឆ្នាំ2018 ទាំងអស់ និង iPad កាន់តែមានភាពអស្ចារ្យជាងមុនទៅទៀត។ យោងតាមការបែកធ្លាយលក្ខណៈពិសេស និងការអភិវឌ្ឍលើ iOS 12 អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន Android មួយចំនួនច្រណែនជាមិនខាន។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើតេស្តសាកល្បងលើប្រព័ន្ធដំណើរការ iOS 12 និងអភិវឌ្ឍន៍លើ Browser Safari ដំណើរការលើ iPhone 5s ដែលត្រូវបានគេស្គាល់ថាជាកំពូលស្មាតហ្វូនកាលពីឆ្នាំ2013។ ទាក់ទងទៅនឹង iPhone ឆ្នាំ2013 នេះ លោកអ្នកប្រាកដជាដឹងហើយថា គឺជាម៉ូដែលដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលមានភ្ជាប់មកជាមួយនឹង sensor ស្កេនស្នាក្រយ៉ៅដៃ។ លើសពីនេះទៅទៀត iOS 12 ត្រូវបានគេជឿថានឹងអាចដំណើរការលើ iPhone 5s បានទៀតផង។
ទោះជាយ៉ាងណា ការលើកឡើងនេះមិនទាន់ជាផ្លូវការនៅឡើយទេ ហើយគម្រោងការរបស់ក្រុមហ៊ុន Apple នេះបានធ្វើឲ្យអតិថិជនមានចម្ងល់ជាខ្លាំង ព្រោះប្រព័ន្ធដំណើរការ iOS ថ្មីជំនាន់ទី12 បែរជាតម្រូវឲ្យដំណើរការលើម៉ូដែលចាស់ទៅវិញ។ មួយវិញទៀត យើងពុំទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់ណាមួយដែលថា iPhone 5s អាចដំណើរការ iOS 12 បានឡើយ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ក្រុមហ៊ុន Apple បាននឹងកំពុងលេងសើចជាមួយនឹងអតិថិជនជាខ្លាំង ដែលព្យាយាមអភិវឌ្ឍន៍ iPhone ដែលមានអាយុកាល 5ឆ្នាំទៅហើយ ឲ្យដំណើរការលើ iOS កប់បែបនេះ។ អាចនិយាយបានថា ការអភិវឌ្ឍបែបនេះមិនធ្លាប់មានពីមុនឡើយ ឯសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Android វិញគឺមានតែ 5% ប៉ុណ្ណោះដែលអាចដំណើរការប្រព័ន្ធ Android 8.0 Oreo បាន។
ប្រភព៖ bgr
- Share This Post:








