ក្រសួងប្រកាសឲ្យអ្នកជិះយន្តហោះលេខ PG 933 កាលពីថ្ងៃទី 09-03-2020 មកពីទីក្រុងបាងកក អង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 សូមទាក់ទងមកក្រសួងសុខាភិបាល ព្រោះអ្នកដំណើរម្នាក់វិជ្ជមានកូវីដ ១៩
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសរកអ្នកដំណើរណាដែលបានជិះតាមយន្តហោះលេខ PG 933 កាលពីថ្ងៃទី 09-03-2020 មកពីទីក្រុងបាងកក អង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 បន្ទាប់ពីឃើញថាក្នុងនោះមានអ្នកដំណើរម្នាក់មានវិជ្ជមាន កូវីដ ១៩។ ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា៖
“ករណីចាស់ទី៩: អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។ សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ”៕
