ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ណែនាំឲ្យបងប្អូនពលករ សិស្ស និស្សិត និងអាជីវករ នៅប្រទេសថៃ បើមិនចាំបាច់កុំចាកចេញពីប្រទេសថៃ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩

    BY Khmernote Media March 16, 2020
    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ណែនាំឲ្យបងប្អូនពលករ សិស្ស និស្សិត និងអាជីវករ នៅប្រទេសថៃ បើមិនចាំបាច់កុំចាកចេញពីប្រទេសថៃ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩

    ខណៈវីរុសកូវីដ១៩កំពុងតែរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង១៥០ទូទាំងពិភពលោកនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការណែនាំ​ឲ្យបងប្អូនពលករ សិស្ស និស្សិត និងអាជីវករ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅក្នុងប្រទេសថៃ មេត្តាចូលរួមសហការ​ បេីមិនចាំបាច់សុំសូមកុំចាកចេញពីប្រទេសថៃ​ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ​ ដេីម្បីចូលរួមទប់ស្កាត់​ខូវិដ​ ១៩​។

    គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូដ១៩នៅកម្ពុជាមានចំនួន១២នាក់ និងនៅប្រទេសថៃមានចំនួនន១៤៧នាក់។ ប្រសិនបើបងប្អូនខ្មែរនៅប្រទេសថៃមានរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំង សូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ តាមរយៈលេខ ០២-៥៩០-៣០០០ ឬ Hotline ១៤២២ ជាបន្ទាន់ និងអាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០៩២-៨០៥ ០៥៦១ ឬ ០៩៥ ០៩២ ៥៩០៥៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay