ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាលប្រកាសពង្រីកបន្ថែមអគារ ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត និងប្រកាសរកគ្រូពេទ្យស្មគ្រ័ចិត្តបន្ថែមទៀត

    BY Khmernote Media March 16, 2020
    ក្រសួងសុខាភិបាលប្រកាសពង្រីកបន្ថែមអគារ ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត និងប្រកាសរកគ្រូពេទ្យស្មគ្រ័ចិត្តបន្ថែមទៀត

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះបានអោយដឹងថា ក្រសួងបានសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺ COVID-19 ដែលមានចំណុះ ១០០គ្រែមួយទីតាំងទៀត ដែលស្ថិតនៅ អតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រៅពីនេះដែរក្រសួងសុខាភិបាលកម្ពុជា ក៏បានអំពាវនាវរកគ្រូពេទ្រស្មគ្រ័ចិត្តបន្ថែមទៀត ដោយលោកគ្រូអ្នកគ្រូ ពេទ្យស្មគ្រ័ចិត្តទាំងអស់អាចធ្វើការចុះឈ្មោះបានចាប់ពីថ្ងៃនេះតទៅ នៅក្រសួងសុខាភិបាល ជាន់ផ្ទាល់ដី។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay