ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ​ 2018

    BY Khmernote Media April 21, 2018
    ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ​ 2018

    ក្រុមហ៊ុន​ ទ្រីផេដ អ៊ីស៊ូហ៊្សុសេល​ ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង​ រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018”​ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ​ ចាប់ពីថ្ងៃទី 12​ ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018​ កន្លងទៅនេះ។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាព និង ផ្តល់ការសប្បាយរីករាយដល់បងប្អូនអ្នកបើកបរលើដងផ្លូវឆ្ពោះទៅខេត្តព្រះសីហនុ ដែលនឹងឆ្លងកាត់កន្លែងឈប់សំរាកបរិវេណអាស្រមលោកយាយម៉ៅផ្លូវជាតិលេខ 4។ បរិយាកាសនៅស្តង់អ៊ីស៊ូហ្ស៊ុក្នុងអំឡុងពេល 2 ថ្ងៃនេះមានភាពអ៊ូអរជាមួយនឹងសាធារណជនជាច្រើនដែលឈប់សម្រាកយកកម្លាំងពីការបើកបរផ្លូវឆ្ងាយ​ ដោយការ​ទទួលទានភេសជ្ជៈផ្សេងៗ​ដើម្បីធ្វើឱ្យមានភាពស្រស់ស្រាយ និង រីករាយជាមួយការលេងហ្គេមកំសាន្តនានាដែលក្រុមហ៊ុអ៊ីស៊ូហ្ស៊ុបានរៀបចំជាពិសេស។

    *តាមដានព័ត៌មានផ្សេងៗពីអ៊ីស៊ូហ្ស៊ុ សូមចុចលើវេបសាយ​ http://www.isuzucambodia-tis.com ឬ ទំនាក់ទំនងក្រុមហ៊ុន ខេ (ខេមបូឌា) តាមទូរស័ព្ទលេខ 023 950 084។

    ផ្នែកទំនាក់ទំនងសាធារណៈ
    ក្រុមហ៊ុន​ ទ្រីផេដ អ៊ីស៊ូហ៊្សុសេល​ ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា
    ទូរស័ព្ទលេខ 023 900 798

    Share This Post:
    MPO4D jitutoto mpo4d Mpoplay