កូវីដ-១៩
តាមវត្តអារាម ទូទាំងប្រទេសកម្ពុជា នឹងមានការទូងស្គរ សូត្រធម៌ ដើម្បីកំចាត់បង់នូវភយន្តរាយ COVID-19 នៅថ្ងៃទី ២៣ ខាងមុខនេះ
BY Khmernote Media
March 17, 2020
យោងតាមសេចក្តីប្រកាសរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ និងដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ព្រះមេគុណ ព្រះគ្រូអនុគុណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស នៅថ្ងៃទីចន្ទ័ ទី១៥រោច ខែផល្គុន ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅតាមវត្តអារាម ទាំងអស់នៅទូទាំងប្រទេស នឹងធ្វើការទូងស្គរឱ្យបានព្រមគ្នា ចាប់ពីម៉ោង៣រសៀលតទៅ និងប្រកាសសូត្រព្រះធម៌មាន រតនសុត្តារម្ភៈ និង រតនសូត្រ ជាដើម ឱ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីកំចាត់បង់នូវភយន្តរាយ ទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើម។ ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីប្រកាសរបស់ គណៈសង្ឃនាយកនៅខាងក្រោម៖

