ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អូស្ត្រាលីដាក់វិធានការថ្មី អ្នកមិនព្រមនៅដាច់ដោយឡែក ១៤ថ្ងៃក្រោយសង្ស័យឆ្លងវីរុសកូវីដ នឹងត្រូវជាប់គុក ១ឆ្នាំឬពិន័យ ៥ម៉ឺនដុល្លារ

    BY autoadmin March 18, 2020
    អូស្ត្រាលីដាក់វិធានការថ្មី អ្នកមិនព្រមនៅដាច់ដោយឡែក ១៤ថ្ងៃក្រោយសង្ស័យឆ្លងវីរុសកូវីដ នឹងត្រូវជាប់គុក ១ឆ្នាំឬពិន័យ ៥ម៉ឺនដុល្លារ

    អូស្រ្តាលី៖ អូស្រ្តាលីបានដាក់ចេញនូវវិធានការតឹងរឹងថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់នៃមេរោគ Covid-19 ដោយអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ឬចាប់ដាក់គុកតែម្តង ចំពោះប្រជាពលរដ្ឋណាដែលមិនព្រមរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ បន្ទាប់ពីមានការសង្ស័យថាបានឆ្លងនូវមេរោគ Covid-19។ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានសម្រេចអនុវត្តគោលការណ៍ថ្មីនេះដោយកំណត់ថា អ្នកដែលមិនព្រមរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នឹងត្រូវជាប់គុករយៈពេល ១ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៥០ ០០០ ដុល្លារអាមេរិក។

    បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា អ្នកដែលត្រូវរស់នៅដាច់ដោយឡែក ឬឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃនោះ គឺសំដៅលើក្រុមមនុស្សដែលទើបនឹងមានការទាក់ទងជាមួយនឹងជនរងគ្រោះ (អ្នកឆ្លងមេរោគ Covid-19) និងជាអ្នកដំណើរទើបត្រលប់មកពីប្រទេស កូរ៉ខាងត្បូង​ អ៊ីតាលី អ៊ីរ៉ង់ និងចិនជាដើម។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអូស្ត្រាលីមានករណីអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ៤០១ករណី ស្លាប់ចំនួន ៥ករណី និងមានអ្នកជាសះស្បើយពីមេរោគមួយនេះចំនួន ២៧ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: