កូវីដ-១៩
ក្រសួងប្រកាស បិទមិនឲ្យមានការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេស រហូតដល់ជំងឺកូវីដ១៩បានធូរស្រាល
BY Khmernote Media
March 17, 2020
មុននេះបន្តិច ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់ថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបិទបណ្តោះអាសន្ននូវការជួបជុំបែបសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រីស្ទ និងសាសនាផ្សេងៗទៀត) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងមេត្តាជ្រាបជាព័ត៌មាន៕

