កូវីដ-១៩
ក្រសួងកំណត់ការប្រជុំនានាមិនឲ្យលើសពី៥០នាក់ឡើយ ហើយបើចាំបាច់ត្រូវអង្គុយឃ្លាតពីគ្នា ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩
BY Khmernote Media
March 17, 2020
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃវីរុសកូវីដ១៩ រាល់ការអនុវត្តសកម្មភាព ឬការជួបប្រជុំណាមួយ សូមរៀបចំក្នុងទ្រង់ទ្រាយតូច ដោយកំណត់សមាសភាពចូលរួមមិនឲ្យលើសពី៥០នាក់ឡើយ។ ជាមួយគ្នានេះ ត្រូវបន្តរក្សាអនាម័យកម្រិតខ្ពស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ក្នុងករណីចាំបាច់ត្រូវរក្សាគម្លាតនៃការអង្គុយរវាងអ្នកចូលរួម ឲ្យបានសមស្រប៕

