កូវីដ-១៩
ក្រៅពីបិទ KTV និងរោងកុន ឥលូវក្រសួងឲ្យបិទបន្ថែមក្លឹបកំសាន្ត និងសារមន្ទីរទូទាំងប្រទេសថែមទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
BY Khmernote Media
March 17, 2020
កាលពីព្រឹកមិញនេះ ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានធ្វើការប្រកាសឲ្យបិទ KTV និងរោងកុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ហើយនៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសឲ្យបិទបន្ថែមនូវ ក្លឹបកំសាន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩បានធូរស្រាល៕


អត្ថបទ៖ សេម