បច្ចេកវិទ្យា

ទូរស័ព្ទ iPhone SE 2 នឹងត្រូវចេញនៅខែឧសភានេះបំពាក់ដោយបន្ទះឈីប A10 Fusion នឹងមិនមានរន្ធកាសទំហំ 3.5mm

BY
Khmernote Media
April 21, 2018

យោងតាមពាក្យចចាមអារ៉ាមថ្មីមួយដែលមានប្រភពចេញពីក្រុមហ៊ុនផលិតសំបកទូរស័ព្ទមួយដែលមិនបញ្ចេញឈ្មោះដែលថាក្រុមហ៊ុន Apple នឹងចេញលក់ iPhone ស៊េរី SE 2 នៅខែឧសភាខាងមុខនេះ។

ម៉ូដែលថ្មីនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប A10 Fusion របស់ក្រុមហ៊ុន Apple ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទូរស័ព្ទ iPhone 7 និង 7 Plus កាលពីឆ្នាំ 2016 ។ វានឹងមានសមត្ថិភាពខ្ពស់ជាងម៉ូដែល iPhone SE ស៊េរីមុនបំពាក់ដោយបន្ទះឈីប A9 SoC។

នៅក្នុងការធ្វើឱ្យម៉ូដែលថ្មីនេះកាន់តែទំនើបក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធកាសស្តាប់ត្រចៀកទំហំ 3.5 មីលីម៉ែត្រទោះបីជាផ្ទៃទាំងស្រុងរបស់ iPhone SE ជំនាន់ទី 2 នេះមានទំហំរាងតូចបន្តិចក៏ដោយ។

នៅផ្នែកខាងមុខនឹងមិនមានអ្វីប្លែកនោះទេដោយឧបករណ៍ស្កេនក្រយ៉ៅដៃ Touch ID នៅតែមាននៅខាងក្រោមអេក្រង់ប៉ុន្តែវាមិនមានមុខងារស្កេនផ្ទៃមុខនោះទេ។ ម៉ូដែលថ្មីនេះអាចនឹងមានផ្ទៃកញ្ចក់នៅខាងក្រោយនិងអាចបញ្ចូលថាមពលថ្មឥតខ្សែបាន ដូចដែលបានឃើញរូបភាពដែលលេចធ្លាយស្រាប់នៅខាងលើ។

សរុបមក iPhone SE 2 មើលទៅដូចជាមានការកែលម្អតិចតួចណាស់សម្រាប់ទូរស័ព្ទដែលមានតំលៃសមរម្យបំផុតរបស់ក្រុមហ៊ុន Apple នេះ។ អ្វីដែលក្រុមហ៊ុន Apple កំពុងធ្វើវានោះគឺរំឭកយើងអំពី MacBook Air ដែលជាកុំព្យូទ័រយួរដៃកម្រិតខ្ពស់មួយប៉ុន្តែវាកម្រនឹងត្រូវបានUpdate ណាស់លើកលែងតែផ្នែកខាងក្នុងនៃម៉ាស៊ីនតែប៉ុណ្ណោះហើយការរចនារបស់វាមានលក្ខណៈដដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រភព៖ GSM

ប៊ុនហួរ

Share This Post: