កូវីដ-១៩
Breaking News! យប់នេះ កម្ពុជារកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៩នាក់បន្ថែមទៀតហើយ សរុបកើនដល់ ៣៣ករណី
BY Khmernote Media
March 17, 2020
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថា នៅពេលនេះក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ ថ្មីចំនួន៩ករណីទៀតដោយក្នុងនោះមាន៣ករណីនៅខេត្តកែប ១ករណីនៅខេត្តសៀមរាប ១ករណីនៅខេត្តកំពង់ឆ្នាំង ២ករណីនៅភ្នំពេញ ១ករណីនៅខេត្តកោះកុង និង១ករណីទៀតនៅខេត្តត្បូងឃ្មុំ ។ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២១ករណីបន្ថែម ដែលសរុបទាំងអស់មាន ៣៣ករណីហើយ។

គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយថ្ងៃនេះដែរក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត និងហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ៕

