ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្រីម្នាក់បាត់ឈឹង២ថ្ងៃហើយ មិនអាចទាក់ទងបានឡើយ សូមជួយ Share រកមើលផង បាត់នៅម្ដុំរោងចក្រអ៉ីខាង ខណ្ឌមានជ័យ

    BY Khmernote Media March 18, 2020
    ក្មេងស្រីម្នាក់បាត់ឈឹង២ថ្ងៃហើយ មិនអាចទាក់ទងបានឡើយ សូមជួយ Share រកមើលផង បាត់នៅម្ដុំរោងចក្រអ៉ីខាង ខណ្ឌមានជ័យ

    រាជធានីភ្នំពេញ ៖ យុវតីវ័យក្រមុំរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីបន្ទប់ជួល ដោយមិនដឹងមូលហេតុ បន្ទាប់ពីម្ដាយមីងប្រើទៅទិញថ្នាំអោយ ហើយក៏ចេញទៅបាត់រហូតមិនឃើញមកវិញ ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាងចំពោះនាង ក្រុមគ្រួសារសូមប្រកាសស្វែងរកប្អូនស្រី និងក្មួយស្រី ដែលមានភិនភាគដូចក្នុងរូបថតខាងក្រោមនេះ។

    បើតាមប្រភពពីមិត្តភ័ក្តក្រុមគ្រួសារយុវតីដែលបាត់ខ្លួននោះបានប្រាប់តាមបងម៉េងដែលជាអ្នកយកព័ត៌មានបានដឹងដូច្នេះថា យុវតីវ័យក្រមុំរូបនេះ មានឈ្មោះ ផាន់ សុឌឿន អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្កាយវើតហ្វេសសិន(SKY WORTH FASHION) ស្នាក់នៅបន្ទប់ជួលជាមួយម្ដាយមីងនៅម្ដុំរោងចក្រអ៉ីខាង(ជិតផ្សារឯករាជ្យ៣) ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ នៅមុនពេលបាត់ខ្លួន នាងត្រូវបានម្ដាយមីងប្រើទៅទិញថ្នាំអោយ កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយក៏បានចេញទៅ តែបែរជាទៅបាត់រហូត មិនឃើញត្រលប់មកវិញឡើយ ដោយមិនមានដំណឹងបន្តិចសោះ ព្រោះមិនអាចទាក់ទងសួរនាំអ្វីបានសោះឡើយ ។

    រហូតមកទល់ព្រឹកថ្ងៃទី១៨ មីនានេះ នៅតែមិនអាចទាក់ទងបានដដែល ដោយមិនដឹងថាមានបញ្ហាអ្វីកើតឡើង ចំពោះរូបនាងឬក៏អត់នោះទេ ព្រោះជាមនុស្សស្រីពេញវ័យក្រមុំទៀត ធ្វើឲ្យក្រុមគ្រួសារបងប្អូនពូមីង កំពុងទន្ទឹងចាំមើលផ្លូវ និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយម្នាក់ៗកំពុងបន់ស្រន់សុំអោយក្មួយស្រីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួបតែសុវត្ថិភាព និងមានមនុស្សល្អតាមជួយថែរក្សា កុំអោយមាននរណាធ្វើបាបនាងអី ។

    សុំចិត្តបងប្អូនអ្នកលេងហ្វេសប៊ុកទាំងអស់គ្នា ជួយ Share ចែកគ្នាដឹងផង បាត់កូនស្រីក្រមុំផង ជួយគ្នាយកបុណ្យបន្តិចផងចុះ! បើបងប្អូនណាបានឃើញនាង សូមជួយផ្ដល់ដំណឹងមកផង តាមទូរស័ព្ទលេខ 095221318 / 0963671669 និងលេខស្រីម៉ុចដោយក្ដីគោរព និងសូមអរគុណ!!

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay