ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឱសថស្ថាន ដែលលក់អាល់កុលមិនត្រូវតាមស្តង់ដារ ដែលអាចបណ្តាលឲ្យពុល និងអាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើ

    BY Khmernote Media March 18, 2020
    ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឱសថស្ថាន ដែលលក់អាល់កុលមិនត្រូវតាមស្តង់ដារ ដែលអាចបណ្តាលឲ្យពុល និងអាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានឱសថស្ថាន ឱសថស្ថានរងមួយចំនួនបានទិញអាល់កុលមកលក់ពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួនមានលាយសារធាតុមេតាណុល ជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀតពុំមាននសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលប៉ុណ្ណោះ។

    ក្រសួងបានឲ្យដឹងទៀតថា អាល់កុលប្រើប្រាស់សម្រាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុល ជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ជាពិសេសសារធាតុមេតាណុល។ ចំពោះសារធាតុមេតាណុល មិនត្រូវបានគេប្រើប្រាស់សម្រាប់សំលាប់មេរោគទេ ដោយសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្តាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុនេះមិនត្រឹមត្រូវ។

    ដោយ​សង្កេត​ឃើញ​បែប​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​ដូចតទៅ៖

    -​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លូន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន។

    -​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់​កុល​ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយ​មាន​វិក័យប័ត្រ​រក្សា​ទុក​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ក្រសួង​សុខា​ភិបាល​អាច​តាម​ដាន ក៏​ដូចជា​ស្វែង​រក​ប្រភព​ជាក់លាក់ នៅ​ពេល​ដែល​រក​ឃើញ​ថា​អាល់កុល​នោះ​ពុំ​មាន​គុណភាព​ត្រឹមត្រូវ។

    ប្រសិន​ក្រសួង​សុខាភិបាល​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ម្ចាស់​​ឱសថស្ថាន ឱសថស្ថានរង ឬ​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ណា​មិន​អនុវត្ត​តាម​ការ​ណែ​នាំ​នេះ ក្រសួង​សុខា​ភិបាល​និង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay