ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃអះអាងថា អភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ថ្មី ដែលអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែកន្លះម៉ោង

    BY autoadmin March 18, 2020
    ថៃអះអាងថា អភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ថ្មី ដែលអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែកន្លះម៉ោង

    ថៃ៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសថៃបានអះអាងថា ពួកគេបានអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19 ក្នុងរយៈពេលខ្លីរួចរាល់ហើយ ខណៈការដាក់ឲ្យប្រើប្រាស់សាកល្បងដំបូងនឹងត្រូវធ្វើឡើងនៅខែក្រោយនេះ។ ឧបករណ៍ថ្មីនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Vidyasirimedhi Institute of Science and Technology (VISTEC) ដែលជាវិទ្យាស្ថានស្រាវជ្រាវឈានមុខគេមួយនៅក្នុងប្រទេសថៃ។ បើតាមលោកសាស្ត្រាចារ្យ Chayasith Uttamapinant តំណាងឲ្យវិទ្យាស្ថានខាងលើនេះបានបញ្ជាក់ថា ឧបករណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យគេបានដឹងពីលទ្ធផលក្នុងរយៈពេលចន្លោះពី ៣០ ទៅ ៤៥ នាទីប៉ុណ្ណោះបន្ទាប់ពីធ្វើតេស្តរួច ខណៈឧបរកណ៍ដែលគេកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះត្រូវការពេលចន្លោះពី ៤ ទៅ ៦ ម៉ោងឯណោះ ទម្រាំតែវាអាចបង្ហាញលទ្ធផល។

    លោកសាស្រ្តាចារ្យរូបនេះបានបន្តថា តាមគម្រោងគេនឹងអាចផលិតឧបករណ៍ថ្មីនេះបានក្នុងចំនួន ៤ ០០០ ឧបករណ៍ក្នុងមួយថ្ងៃ ហើយតម្លៃរបស់វាវិញគឺប្រមាណត្រឹមតែ ៤៧៥ បាត (១៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ សាស្ត្រាចារ្យដដែលនេះបានអះអាងថា នៅពេលដែលគេអាចដឹងពីលទ្ធផលវិជ្ជមានរបស់មេរោគ Covid-19 បានឆាប់រហ័ស ការគ្រប់គ្រងចំពោះភាពរីករាលនៃមេរោគក៏មានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Bangkokpost

    Share This Post: