ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស កូវីដ១៩ បន្ថែមចំនួន ៣៥នាក់ ហើយក្នុងនោះរួមមានអ្នកចេញពីកម្ពុជាម្នាក់ដែរ

    BY autoadmin March 18, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស កូវីដ១៩ បន្ថែមចំនួន ៣៥នាក់ ហើយក្នុងនោះរួមមានអ្នកចេញពីកម្ពុជាម្នាក់ដែរ

    ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣៥ករណី នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ដោយនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២១២នាក់។​ លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់សន្និសីទកាសែតថា ករណីនៅថ្ងៃពុធនេះបានកើតឡើង ចែកជា២ក្រុម ដែលមួយទាក់ទងនឹងករណីមុន និងមួយក្រុមទៀតទាក់ទងនឹងការតភ្ជាប់ទៅបរទេស។

    លោក Suwannachai បាននិយាយថា ក្រុមទី១ មានចំនួន ២៩ករណី រួមមាន ៤ករណី មកពីកន្លែងកម្សាន្ត និង ១៣នាក់ ចេញពីការប្រកួតប្រដាល់មួយដែលមានមនុស្សច្រើន ហើយទាំងអស់សុទ្ធតែនៅក្នុងទីក្រុងបាងកក ខណៈ ១២ករណី បានទាក់ទងជាមួយអ្នកជំងឺ។ លោកបានបន្ថែមថា ក្រុមទី២នៃករណីថ្មី មានចំនួន ៦ រួមមានម្នាក់ដែលចេញពីកម្ពុជា។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានករណីស្លាប់តែមួយប៉ុណ្ណោះចាប់តាំងពីការផ្ទុះឡើង ហើយអ្នកជំងឺ ៤២នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ ខណៈអ្នកឆ្លង ១៦៩នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: