ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តសៀមរាប ហាមដាច់ខាតមិនឲ្យប្រើឱសថបូរាណព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ
BY Khmernote Media
March 18, 2020
យោងតាមសេចក្តីជូនដំណឹងពី មន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តសៀមរាប មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ឱសថបូរាណសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ ក្រោយមានការស្នើសុំរបស់គ្រូឱសថបូរាណតាមរយៈទូរស័ព្ទ ដើម្បីសុំការអនុញ្ញាតព្យាបាលជំងឺនេះ។
ការដែលចេញប្រកាសដូច្នេះ ព្រោះមានការអះអាងពីសំណាក់គ្រូឱសថបូរាណក្នុងការព្យាបាលដោយឱសថបូរាណលើអ្នកជំងឺកូវីដ១៩ គឺគ្មានលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ ព្រោះយើងដឹងហើយថា វីរុសកូវីដ១៩ ជាប្រភេទវីរុសឆ្លងជាសកល ដែលវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍ទៅសហគមន៍ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ទូទាំងពិភពលោក៕


អត្ថបទ៖ សេម