ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បញ្ហាកូវីដ-១៩ នៅកម្ពុជា ក្រសួងកំពុងតែទប់ស្កាត់កុំឲ្យមានការចម្លងបន្តទៀត ទោះបីការប៉ាន់ប្រមាណជាបឋម “នឹងអាច” មានការឆ្លងទៅដល់ក្រុមគ្រួសារអ្នកជំងឺ

    BY Khmernote Media March 18, 2020
    បញ្ហាកូវីដ-១៩ នៅកម្ពុជា ក្រសួងកំពុងតែទប់ស្កាត់កុំឲ្យមានការចម្លងបន្តទៀត ទោះបីការប៉ាន់ប្រមាណជាបឋម “នឹងអាច” មានការឆ្លងទៅដល់ក្រុមគ្រួសារអ្នកជំងឺ

    កាលពីព្រឹកមិញ ថ្ងៃទី១៨ ខែមីនានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយយ៉ាងក្បោះក្បាយ ស្ដីពីបច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូវីដ-១៩។ ក្នុងនោះផងដែរ លោកជំទាវបានឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការប៉ាន់ប្រមាណអ្នកជំងឺ Covid-19 នៅកម្ពុជា។

    លោកជំទាវបានមានប្រសាសន៍ថា យើងគិតថាបច្ចុប្បន្នដោយសារមានការនាំចូលនូវករណីហ្នឹងច្រើនមកហើយ យើងគិតជាបឋម (នឹងអាច) មានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម អញ្ចឹងជាមធ្យមក្នុងមួយគ្រួសារមានសមាជិកគ្រួសារ ៣នាក់ ហើយគុណនឹងចំនួនអ្នកឆ្លងជំងឹ Covid-19 ដែលមានចំនួន៣៥នាក់ និងឃើញចំនួន ជាបឋមដែលប៉ាន់ប្រមាណ ប្រសិនបើមានករណីអ្នកផ្ទុក ឆ្លងទៅក្រុមគ្រួសារគាត់ តែបច្ចុប្បន្នមិនទាន់មានការចម្លងទៅសមាជិកគ្រួសារទេ។ លោកជំទាវបានបន្ថែមទៀតថា អ្វីដែលក្រសួងខិតខំត្រូវធ្វើ ឥលូវគឺកំពុងតែទប់ស្កាត់កុំឲ្យមានការចម្លងបន្តទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay